មនុស្សជិត៨៥លាននាក់បានឆ្លងជម្ងឺ Covid-19 អ៊ីស្រាអែលជាប្រទេសនាំមុខគេអំពីអត្រាចាក់វ៉ាក់សាំង

(VOVWORLD) - អាមេរិកនៅតែជាប្រទេសដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត។ ក្នុងថ្ងៃទី២ មករា តែប៉ុណ្ណោះ ប្រទេសនេះបានកត់ត្រាចំនួនអ្នកឆ្លងជម្ងឺ Covid-19 ខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ ដោយមានអ្នកជម្ងឺថ្មីជាង២៧៧ពាន់នាក់។ 
មនុស្សជិត៨៥លាននាក់បានឆ្លងជម្ងឺ Covid-19 អ៊ីស្រាអែលជាប្រទេសនាំមុខគេអំពីអត្រាចាក់វ៉ាក់សាំង - ảnh 1ពលរដ្ឋអ៊ីស្រាអែលម្នាក់ត្រូវបានចាក់វ៉ាក់សាំងការពារ Covid-19 កាលពីថ្ងៃទី៣១ ធ្នូ  ឆ្នាំ២០២០។
(រូបថត៖ Xinhua/TTXVN)

យោងតាមគេហទំព័រ Wordometers.info បានឲ្យដឹងថា គិតរហូតដល់វេលាម៉ោង១ថ្ងៃទី៣ មករា (ម៉ោង UTC) ពិភពលោកបានកត់ត្រាអ្នកឆ្លងវីរុស SARS-CoV-2 ជិត៨៥លាននាក់ ក្នុងនោះ ចំនួនអ្នកស្លាប់ ជាង១,៨៤លាននាក់។

អាមេរិកនៅតែជាប្រទេសដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត។ ក្នុងថ្ងៃទី២ មករា តែប៉ុណ្ណោះ ប្រទេសនេះបានកត់ត្រាចំនួនអ្នកឆ្លងជម្ងឺ Covid-19 ខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃ ដោយមានអ្នកជម្ងឺថ្មីជាង២៧៧ពាន់នាក់។ ដូច្នេះហើយ រហូតមកដល់ពេលនេះ អាមេរិកមានចំនួនអ្នកជម្ងឺជិត ២១លាននាក់និងអ្នកស្លាប់ជិត៣៦ម៉ឺននាក់ដោយសារជម្ងឺ Covid-19។ បន្ទាប់មកគឺឥណ្ឌានិងប្រេស៊ីល។

ពាក់ព័ន្ធដល់បញ្ហាវ៉ាក់សាំងការពារ Covid-19 អ៊ីស្រាអែលបានក្លាយទៅជាប្រទេសនាំមុខគេលើពិភពលោកអំពីអត្រាចាក់វ៉ាក់សាំង ដោយបានសម្រេចការចាក់វ៉ាក់សាំងវគ្គដំបូងសម្រាប់ប្រជាពលរដ្ឋជាង១លាននាក់ ពោលគឺស្រូកយក១០%នៃចំនួនប្រជាជន។ បន្ទាប់មកគឺប្រទេសបារ៉ែន ដោយមានអត្រា ៣,៤៩%។ ក្នុងពេលជាមួយគ្នានោះ ទោះបីជាអាមេរិក ចិន និងអង់គ្លេស សុទ្ធតែបានកក់ទិញ វ៉ាក់សាំងចំនួនធំក៏ដោយ ប៉ុន្តែ អត្រាចាក់វ៉ាក់សាំងនៅប្រទេសទាំងនេះគឺនៅទាប ដោយមានតែ ០,៨៤% សម្រាប់អាមេរិក ០,៣១% សម្រាប់ចិន និង១,៤៧% សម្រាប់អង់គ្លេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ