មនុស្សទី ៧ ត្រូវឆ្លងជំងឺរលាកផ្លូវដង្ហើម ដែល​បណ្តាលដោយ​វីរុស​កូរ៉ូណាថ្មី (nCoV) នៅវៀតណាម

(VOVWORLD) - វៀតណាមបានរកឃើញ ៧ ករណី ដែលឆ្លងជំងឺ nCoV។ នាបច្ចុប្បន្ន អ្នកជំងឺរូបនេះ កំពុងទទួលបានការព្យាបាលនៅមន្ទីរពេទ្យ Nhiet doi (ត្រូពិក) ទីក្រុងហូជីមិញ។

នាព្រឹកថ្ងៃទី ២ ខែកុម្ភៈ ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា អ្នកជំងឺ T.H.K (កើតក្នុងឆ្នាំ ១៩៤៧ សញ្ជាតិអាមេរិក) បានធ្វើតេស្ត៍ nCoV  ដោយទទួលបានលទ្ធផលវិជ្ជមាន។ ហេតុដូច្នេះហើយ វៀតណាមបានរកឃើញ ៧ ករណី ដែលឆ្លងជំងឺ nCoV។ នាបច្ចុប្បន្ន អ្នកជំងឺរូបនេះ កំពុងទទួលបានការព្យាបាលនៅមន្ទីរពេទ្យ Nhiet doi (ត្រូពិក) ទីក្រុងហូជីមិញ។

សូមបញ្ជាក់ដែរថា នាថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ អ្នកជំងឺរូបនេះបានធ្វើដំណើរតាមយន្តហោះពីអាមេរិកមកកាន់វៀតណាម តាមជើងហោះហើរលេខ ៦៦០ របស់ក្រុមហ៊ុនអាកាសចរណ៍ China Southern។ នាថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២០ អ្នកជំងឺបានឆ្លងកាត់នៅព្រលានយន្តហោះរបស់ទីក្រុង Wuhan នៃប្រទេសចិន ក្នុងរយៈពេល ២ ម៉ោង។ នាថ្ងៃទី ១៦ ខែមករា អ្នកជំងឺមកដល់ព្រលានយន្តហោះ Tan Son Nhat ហើយធ្វើដំណើរទៅកាន់សណ្ឋាគារ Trieu Han នៅវិថី Nguyen Thi Minh Khai សង្កាត់ទី ៥ ខ័ណ្ឌទី ៣ នៃទីក្រុងហូជីមិញ។ អ្នកជំងឺរូបនេះកើតរោគសញ្ញានាថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២០ ហើយបានចូលមន្ទីរពេទ្យនាថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២០៕


ប្រតិកម្មទៅវិញ

ផ្សេងៗ