មនុស្សទាំង ១៥០ នាក់ត្រូវស្លាប់ក្នុងការធ្លាក់យន្តហោះប្រភេទ Airbus ៣២០ នៅបារាំង
|
មនុស្សទាំង ១៥០ នាក់ត្រូវស្លាប់ក្នុងការធ្លាក់យន្តហោះប្រភេទ Airbus ៣២០ នៅបារាំង
(Image: VNA) |
(VOVworld) – នាថ្ងៃទី ២៤ មិនា រដ្ឋមន្ត្រីក្រសួងគមនាគមន៍បារាំង លោក Alain Vidalies បានបញ្ជាក់ថា៖ អ្នកដំណើរទាំងអស់ត្រូវស្លាប់ក្នុងការធ្លាក់យន្តហោះប្រភេទ Airbus
៣២០ របស់ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Germanwings នៅតំបន់ភ្នំ Alps ភាគខាង
ត្បូងបារាំង។ ក្នុងចំណោមជនរងគ្រោះក្នុងឧប្បទ្ទវហេតុនេះ មានប្រជាពលរដ្ឋ
អាល្លឺម៉ង់ចំនួន ៦៧ នាក់ ជនអេស្ប៉ាញចំនួន ៤៥ នាក់ និងជនទួគីផងដែរ។ ក្នុង
សន្និសីទកាសែត នាថ្ងៃទី ២៤ មិនា ក្រុមហ៊ុនអាកាសចរណ៍តំលៃទាប Germanwings សាខានៃក្រុមហ៊ុនអាកាសចរណ៍ Lufthansa របស់អាល្លឺម៉ង់បានឲ្យដឹងថា៖ យន្តហោះ
ប្រភេទ Airbus ៣២០ បាន បាត់បង់ការទាក់ទងជាមួយរ៉ាដានិងស្ថាប័នត្រួតពិនិត្យជើង
ហោះហើររបស់បារាំងនាព្រឹកថ្ងៃទី ២៤ មិនា តាមម៉ោងបារាំង។ បន្ទាប់នោះ យន្តហោះ
នេះបានធ្លាក់នៅតំបន់ភ្នំ Alps។ នាបច្ចុប្បន្ន កំលាំងជួយសង្គ្រោះរបស់បារាំងបានរក
ឃើញប្រអប់ខ្មៅនៃយន្តហោះនេះ។ ឧបករណ៍នេះនឹងត្រូវបានបញ្ចូនឲ្យបណ្ដាអ្នក
ស៊ើបអង្គេតដើម្បីស្វែងយល់មូលហេតុនៃឧប្បទ្ទវហេតុនេះ។ បណ្ដាអ្នកជំនាញ
ការអាល្លឺម៉ង់និងអាមេរិកសុទ្ធតែបានឲ្យដឹងថា៖ គ្មានសញ្ញាណាមួយដែលបាន
បង្ហាញថាយន្តហោះនេះត្រូវបានវាយប្រហារភេវរកម្មនៅឡើយ។យន្តហោះនេះ
ត្រូវធ្លាក់ភាគច្រើនដោយមូលហេតុខាងបច្ចេកទេស។
នាថ្ងៃទី ២៥ មិនា ប្រធានាធិបតីបារាំង លោក Hollande រួមជាមួយអធិកបតីអាល្លឺម៉ង់
លោកស្រី Angela Merkel និងនាយករដ្ឋមន្ត្រីអាស្ប៉ាញ លោក Mariano Rajoy បានមកដល់ទីកន្លែងកើតឧប្បទ្ទវហេតុ។ តាមសេចក្តីប្រកាសនៃអនុប្រធានាធិបតី
អេស្ប៉ាញ លោក Soraya Sainz de Santamaria បានឲ្យដឹងថា៖ ប្រទេសនេះនឹង
រៀបចំពិធីកាន់ទុក្ខជាតិក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ២៤ មិនា) ដើម្បីរំលឹក
វិញ្ញាក័្ខន្ធជនរងគ្រោះក្នុងទម្លាក់យន្តហោះនេះ៕