មនុស្សទ្វីបអឺរ៉ុបប្រមាណ១ពាន់នាក់បាត់ខ្លួនក្រោយការរញ្ជួយដីនៅណេប៉ាល់
|
មនុស្សទ្វីបអឺរ៉ុបប្រមាណ១ពាន់នាក់បាត់ខ្លួនក្រោយការរញ្ជួយដីនៅណេប៉ាល់ (Euronew) |
Vovworld-នាថ្ងៃទី១ឧសភា អ្នកប្រមុខក្រុមបេសកកម្មសហភាពអឺរ៉ុប (EU)
ប្រចាំនៅណេប៉ាល់បានឲ្យដឹងថា មានពលរដ្ឋ EU ប្រមាណ១ពាន់នាក់កំពុងបាត់
ខ្លួននៅណេប៉ាល់និងមនុស្សចំនួន១២នាក់បានបញ្ជាក់ត្រូវស្លាប់។ ឯកអគ្គរដ្ឋទូត
EU លោក Kathmandu Rensje Teerink បានឲ្យដឹងថា នាបច្ចុប្បន្នមិនទាន់បញ្ជាក់
បរិមាណពលរដ្ឋបាត់ខ្លួននេះឡើយនិងគេភាគច្រើនជាភ្ញៀវទេសចរណ៍នៅជួរភ្នំ
Langtang ឬនៅដំបន់ភ្នំ Everest។ ការរញ្ជួយដីនាថ្ងៃទី២៥មេសាកន្លងទៅនៅ
ណេប៉ាល់បានធ្វើឲ្យបរិមាណមនុស្សត្រូវស្លាប់ឡើងដល់ជាង៦២០០នាក់និង
មនុស្សជិត១៤ពាន់នាក់ត្រូវរបួស៕