|
លោក Nguyen Xuan Phuc ទៅសាកសួរសុខទុក្ខទណ្ឌិតនៅពន្ធនាគារ Xuan Loc (រូបថត៖VGP) |
(VOVworld) - នាព្រឹកថ្ងៃទី២២ សីហា នៅរដ្ឋធានីហាណូយ ឧបនាយករដ្ឋមន្រ្តីវៀត
ណាមលោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាទទួលបន្ទុកការលើក លែងទោស
មជ្ឈឹមឆ្នាំ២០១៥ បានធ្វើអធិបតីកិច្ចប្រជុំត្រួតពិនិត្យអនុម័តលើបញ្ជី ឈ្មោះដាក់ជូន
ប្រធានរដ្ឋស្នើរលើកលែងទោសពីពន្ធនាគារមុនកាលកំណត់សំរាប់ទណ្ឌិតមាន
លក្ខណៈលើកលែងទោសគ្រប់គ្រាន់ក្នុងឱកាសទិវាបុណ្យឯករាជ្យជាតិទី២ កញ្ញា។
នៅទីនេះ លោក Nguyen Xuan Phuc បានអះអាងថា មនុស្សធម៌និងសណ្ដោស
ប្រណីជាគោលនយោបាយធំរបស់វៀតណាមក្នុងការងារបង្ការប្រឆាំងបទល្មើស
ដើម្បីទណ្ឌិតមានឱកាសរួមរស់ក្នុងសហគមន៍ឡើងវិញ រួមវិភាគទានសំរាប់
សង្គម។វគ្គលើកលែងទោសនេះគ្រោងនឹងមានទណ្ឌិតជាង១៨ពាន់នាក់ដែលមាន
លក្ខណៈគ្រប់គ្រាន់ត្រូវបានដោះលែងពីពន្ធនាគារមុនកាលកំណត់៕