មនុស្សប្រមាណ១លាននាក់ត្រូវជាប់នៅក្នុងតំបន់សង្គ្រាមនៅស៊ីរី

មនុស្សប្រមាណ១លាននាក់ត្រូវជាប់នៅក្នុងតំបន់សង្គ្រាមនៅស៊ីរី - ảnh 1
ក្រុមសិស្សានុសិស្សជម្រៀសចេញពីសាលារៀនបន្ទាប់ពីសាលានេះរងការវាយប្រហាររបស់ក្រុមឧទ្ទាមនៅទីក្រុង Aleppo កាលពីថ្ងៃទី២០ វិច្ឆិកា 

(VOVworld) - អ្នកសម្របសម្រួលសកម្មភាពសង្គ្រោះមនុស្សធម៌របស់អ.ស.ប
លោក Stephen O’Brien នាថ្ងៃទី២១ វិច្ឆិកា បានឲ្យដឹងថា​ មនុស្សប្រមាណ១លាននាក់
កំពុងត្រូវជាប់នៅក្នុងទំបន់សង្គ្រាមនានានៅស៊ីរី។ថ្លែងមតិនៅក្រុម ប្រឹក្សាសន្តិសុខ
អ.ស.ប លោក O’Brien សង្កត់ធ្ងន់ថា ប្រជាជនស៊ីរីប្រមាណ១លាននាក់កំពុងរស់នៅ
ក្រោមការឡោមព័ទ្ធនៅតំបន់សង្គ្រាមនៅស៊ីរី។ពួកគេជាជនស៊ីវិលដែលទទួលរងការ
កាត់ផ្ដាច់ ស្រេកឃ្លាន វាយប្រហារដោយគ្រាប់បែក ហើយត្រូវបដិសេធការជួយ
ឧបត្ថម្ភខាងសុខភិបាលនិងមនុស្សធម៌។
របាយការណ៍របស់លោក O’Brien ត្រូវបាននាំចេញក្នុងពេលវេលាដែលក្រុម
ប្រឹក្សាសន្តិសុខអ.ស.បគ្រោងនឹងពិភាគ្សាអំពីស្ថានភាពនៅស៊ីរី ខណៈដែលកងទ័ព
ប្រទេសនេះនិងយន្តហោះចម្បាំងរុស្ស៊ីបន្តវាយប្រហារទៅលើតំបន់នានាដែលស្ថិត
នៅក្រោមការកាន់កាប់របស់ក្រុមប្រឆាំងនៅប៉ែកខាងជើងស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ