|
ប្រជាជនអ៊ីរ៉ាក់វិលត្រឡប់មកក្រោយពីត្រូវជម្រៀសចេញពីផ្ទះនៅតំបន់ Hamam al-Alil ប៉ែកខាងត្បូងក្រុង Mosul កាលពីថ្ងៃទី៧ វិច្ចិកា (រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី៩ វិច្ចិកា អង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) ឲ្យដឹងថា
មន្សុស ប្រមាណ៤២ពាន់នាក់បានជម្លៀសចេញពីទីក្រុង Mosul គិតតាំងពីពេលកង
ទ័ពនិងកងកម្លាំង សន្តិសុខអ៊ីរ៉ាក់ បំផុសយុទ្ធនាការដណ្ដើមយកវិញទីក្រុងនេះ ពីការ
កាន់កាប់របស់ក្រុមភេរវកម្ម រដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសមក។ដោយមានការជួយ
ឧបត្ថម្ភពីយន្តហោះចម្បាំងនៃ សម្ព័ន្ធភាពយោធាអន្តរជាតិប្រឆាំងភេរវកម្មដឹកនាំ
ដោយអាមេរិកនោះ ចាប់ពីថ្ងៃទី១៧ តុលា កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់បានចាប់
ផ្ដើមយុទ្ធនាការយោធាដែលត្រូវបានចាត់ទុកជាយុទ្ធនាការធំបំផុតគិតតាំងពីឆ្នាំ
២០០៣មក សំដៅរំដោះទីក្រុង Mosul ជាទីក្រុងធំទី២ហើយ ជាកំពែងសំខាន់ចុង
ក្រោយរបស់ IS នៅប្រទេសមជ្ឈឹមបូព៌ានេះ៕