មនុស្ស​ម្នាក់​បាន​ស្លាប់ក្នុង​រឿង ពី​​​យន្តហោះ​សិង្ហបុរី​ជួប​ប្រទះនឹងបាតុភូត​ Clear-air turbulence

(VOVWORLD) - អ្នកដំណើរម្នាក់បានស្លាប់ និង ៣០នាក់រងរបួស នៅពេលជើងហោះហើររបស់ក្រុមហ៊ុន Singapore Airlines ដែលចេញដំណើរពីទីក្រុងឡុងដ៍ ទៅកាន់ប្រទេសសិង្ហបុរី បានជួបប្រទះនឹងបាតូភូត Clear-air turbulence ហើយត្រូវបានបង្ខំឱ្យចុះចតបន្ទាន់នៅទីក្រុងបាងកក (ថៃ) កាលពីថ្ងៃទី ២១ ឧសភា។

ក្រុមហ៊ុន Singapore Airlines និងអាជ្ញាធរថៃ បានឲ្យដឹងថា យន្តហោះ Boeing 777-300R លេខ SQ321 របស់ Singapore Airlines  មានអ្នកដំណើរចំនួន ២១១ នាក់ និងក្រុមនាវិក ១៨ នាក់ ចេញដំណើរពីទីក្រុងឡុងដ៍ (អង់គ្លេស) ទៅកាន់សិង្ហបុរីកាលពីថ្ងៃទី ២១ ឧសភា បានជួបប្រទះនឹងបាតូភូត Clear-air turbulence និងទទួលរងព្យុះផ្គររន្ទះខ្លាំង នៅពេលហោះហើយចូលដែនអាកាសភាគខាងលិចប្រទេសថៃ។ ជើងហោះហើយត្រូវចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិ Suvarnabhumi ក្នុងទីក្រុងបាងកក (ប្រទេសថៃ)។ ឧប្បត្តិហេតុនេះបានបណ្តាលឲ្យអ្នកដំណើរមួយនាក់បានស្លាប់ និងប្រហែល ៣០ នាក់ផ្សេងទៀតរងរបួស។

មនុស្ស​ម្នាក់​បាន​ស្លាប់ក្នុង​រឿង ពី​​​យន្តហោះ​សិង្ហបុរី​ជួប​ប្រទះនឹងបាតុភូត​ Clear-air turbulence   - ảnh 1ខាងក្នុងយន្តហោះនៅពេលកើតមានឧប្បត្តិហេតុ។ ប្រភព៖ Straist Times

នាព្រឹកថ្ងៃទី ២២ ឧសភា នាយកប្រតិបត្តិ Singapore Airlines លោក Goh Choon Phong បានឲ្យដឹងថា ក្រុមហ៊ុននេះបានរៀបចំជើងហោះហើរមួយទៀតដើម្បីនាំអ្នកដំណើរនិងសមាជិកនាវិកចំនួន ១៤៣នាក់ វិលត្រឡប់ទៅប្រទេសសិង្ហបុរីវិញនៅព្រឹកថ្ងៃដដែល ខណៈដែលអ្នកដំណើរនិងសមាជិកនាវិកមួយចំនួន បន្តស្នាក់នៅទីក្រុងបាងកក ដើម្បីទទួលបានការថែទាំសុខភាព៖ “អ្នកដំណើរនិងសមាជិកនាវិកចំនួន៧៩ នាក់នៅតែស្នាក់នៅទីក្រុងបាងកក រួមទាំងអ្នករងរបួសដែលត្រូវការការថែទាំសុខភាព និងសាច់ញាតិរបស់ពួកគេ។ Singapore Airlines នឹងបន្តផ្តល់ជំនួយដែលអាចធ្វើទៅបាន។ យើងក៏កំពុងសហការយ៉ាងពេញលេញជាមួយអាជ្ញាធរមូលដ្ឋានដើម្បីស៊ើបអង្កេតលើឧប្បត្តិហេតុនេះ” ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ