មនុស្សយ៉ាងតិចបំផុត ៤០នាក់ត្រូវស្លាប់ដោយសារព្យុះ Sandy។

មនុស្សយ៉ាងតិចបំផុត ៤០នាក់ត្រូវស្លាប់ដោយសារព្យុះ Sandy។ - ảnh 1
មនុស្សយ៉ាងតិចបំផុត ៤០នាក់ត្រូវស្លាប់ដោយសារព្យុះ Sandy។

       VOV-ក្រោយពេលបក់បោកឆ្លងកាត់ភាគខាងកើតប្រទេសអាមេរិកនាថ្ងៃទី
​៣០តុលា​ ខ្យល់ព្យុះ Sandy បានធ្វើឲ្យមនុស្សយ៉ាងតិចបំផុត ៤០នាក់ត្រូវស្លាប់។
នាបច្ចុប្បន្នទីក្រុង New York-អាមេរិក នៅត្រូវជាប់គាំងទាំងស្រុងក្នុងពេល​ដែល
បណ្ដាញ់រថភ្លើងក្រោមដីត្រូវ​លិចក្នុងទឹកនិងប្រព័ន្ធស្ពាន់និងផ្លូវក្រោមដីត្រូវផ្អាក់​
សកម្មភាព។ ទីផ្សារហិរញ្ញវត្ថុវិថី Wall បន្តបិទទ្វាទៅថ្ងៃច័ន្ទ ជារយៈពេលផ្អាក់យូរ​
បំផុត​ដោយសារការរងឥទ្ធពលនៃ​អាកាសធាតុ។ ខ្យល់ព្យុះ Sandy កំពុង​បណ្ដាលឡើងការដាច់អគ្គិសនីនៅរដ្ឋចំនួន១៥និងរដ្ឋធានី Washington ទៀត
ផង។
មនុស្សយ៉ាងតិចបំផុត ៤០នាក់ត្រូវស្លាប់ដោយសារព្យុះ Sandy។ - ảnh 2
ខ្យល់ព្យុះ Sandy កំពុងបណ្ដាលឡើងការដាច់អគ្គិសនីនៅរដ្ឋចំនួន១៥និងរដ្ឋធានី Washington

​        ក្នុងពេលនោះប្រធានាធិបតី Barack Obama បានលុបចោលផែនការ
ចលនា​រកសំលេងគាំទ្រក្នុងរយៈពេល២ថ្ងៃកន្លងទៅដើម្បីបញ្ជាណែនាំការងារ​ជំនះពុះពារលើផលវិបាកនៃខ្យល់ព្យុះ Sandy។ រីឯបេក្ខជនគណៈបក្ស​សាធារណៈ
​រដ្ឋ Mitt Romney ក៏បានផ្អាក់សកម្មភាពចលនារកសម្លេងគាំទ្រនិងរៀបចំ​
ព្រឹត្តិការណ៍​មួយ​ជួយ​សង្គ្រោះព្យុះទឹកជំនន់នៅទីក្រុង Dayton រដ្ឋ Ohio។ លោក
Romney បានអំពាវនាវ​ប្រជាជនរៃអង្គាសប្រាក់និងសំភារៈសំរាប់សមាគមកាក​បាត
ក្រហមដើម្បីជួយ​ឲ្យ​ប្រជាជនដែលកំពុងរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិ
នៅដំបន់​ឦសានទៀតផង៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ