មនុស្សយ៉ាងតិចបំផុតចំនួន ៣២ លាន ៤ រយ នាក់ រងឥទ្ធិពលដ៏ធ្ងន់ធ្ងរដោយគ្រោះធម្មជាតិនាឆ្នាំ ២០១២

(VOVworld) – មនុស្សយ៉ាងតិចបំផុតចំនួន ៣២ លាន ៤ រយ នាក់ រងឥទ្ធិពលដ៏ធ្ងន់ធ្ងរ
ដោយគ្រោះធម្មជាតិ ដូចជា ទឹកជំនន់ ការរញ្ជួយដី ជាដើម។ តាមតួរលេខស្ថិតិរបស់
មជ្ឈមណ្ឌលឃ្លាំមើលបំរែបំរួលនៃទ្វីប (IDMC) ឲ្យដឹងថា៖ ទ្វីបអាស៊ីភាគកណ្ដាលនិង
ខាងលិចអាហ្វ្រិកគឺជាបណ្ដាតំបន់ដែលរងឥទ្ធពលធ្ងន់ធ្ងរបំផុត ដោយគ្រោះធម្មជាតិ។
ក្នុងរយៈពេល ៥ ឆ្នាំ កន្លងមក ចំនួន  មនុស្សបាត់ ផ្ទះសម្បែងដោយគ្រោះធម្មជាតិលើ
សកលលោកគឺ ៨១% ស្ថិតនៅបណ្ដាប្រទេសទី្វអាស៊ី។  នៅអាហ្វ្រិក ចំនួនមនុស្សបាត់
ផ្ទះសម្បែងដោយគ្រោះធម្មជាតិបានកើន ឡើងជាង ៨ លាន់នាក់។ ប្រទេសរងឥទ្ធិពល
ធ្ងន់ធ្ងរបំផុតគឺឥណ្ឌានិង Nigeria។ ក្នុងពេលនេះ​  ជនរងគ្រោះ ដោយគ្រោះធម្មជាតិនៅ
បណ្ដាប្រទេសអភិវឌ្ឍន៍ នាឆ្នាំ ២០១២ គឺ ១ លាន​ ៣ រយ នាក់។ ក្នុងនោះ ព្យុះ Sandy
នៅអាមេរិក បានធ្វើឲ្យ មនុស្សចំនួន ៩ សែន​ នាក់ ត្រូវភៀសខ្លួន។ បណ្ដាអ្នកជំនាញការ
បរិស្ថានបានព្រមានថា៖ ជនរងគ្រោះដោយគ្រោះធម្មជាតិនឹងបន្តកើនឡើង ដោយសារ ការប្រែប្រួលអាកាសធាតុ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ