មនុស្សយ៉ាងតិចបំផុតចំនួន២៥នាក់ត្រូវរងរបួសក្នុងការវាយប្រហារអត្តឃាតដោយគ្រាប់បែក
(VOVworld) – នាថ្ងៃទី ១៦ ឧសភា មនុស្សយ៉ាងតិចបំផុតចំនួន ២ នាក់ ត្រូវស្លាប់ និង
២៥ នាក់ទៀតត្រូវរងរបួស ក្នុងការវាយប្រហារអត្តឃាតដោយគ្រាប់បែកនៅវិហារ
ឥស្លាមរបស់ជនឥស្លាម Shitte នៅខេត្ត Kirkuk ភាគខាងជើងអ៊ីរ៉ាក់។ នាព្រឹកថ្ងៃដ៏
ដែល បណ្ដាការវាយប្រហារដោយគ្រាប់បែកដាក់ក្នុងរថយន្តជាបន្ត បន្តាប់ក៏បាន
ផ្ទុះឡើងនៅទីក្រុង Baghda និងទីក្រុង Mosul ភាគខាងជើងអ៊ីរ៉ាក់ ដែលធ្វើឲ្យមនុស្ស
យ៉ាងតិចបំផុតចំនួន ១១ នាក់ត្រូវស្លាប់និង ៤៥ នាក់ទៀត ត្រូវរងរបួស។ ស្ថានភាព
អំពើរហឹង្សានៅអ៊ីរ៉ាក់បានបន្ធូស្រាល បន្ទាប់ពីជំលោះសាសនាបង្ហូឈាមបានផ្ទុះ
ឡើងដល់កំពូលក្នុងដំណាក់កាលឆ្នាំ ២០០៦-២០០៧ កន្លងទៅ៕