មនុស្សយ៉ាងហោចណាស់ ១៩ នាក់ ត្រូវស្លាប់ ក្នុងគ្រោះធ្លាក់យន្តហោះនៅស៊ូដង់ខាងត្បូង
(VOVWORLD) -យន្តហោះពាណិជ្ជកម្មមួយគ្រឿង ដែលដឹកមនុស្សចំនួន ២៣ នាក់ ត្រូវធ្លាក់ចូលក្នុងទន្លេនៅទីរួមស្រុក Yirol នៅពេលចុះចតក្នុងស្ថានភាពចុះអ័ព្ទ។
គ្រោះធ្លាក់យន្តហោះនៅស៊ូដង់ខាងត្បូង |
នាថ្ងៃទី ៩ កញ្ញា មជ្ឈដ្ឋានមន្ត្រីស៊ូដង់ខាងត្បូង បានបញ្ជាក់ថា មានមនុស្សចំនួន ១៩ នាក់ត្រូវស្លាប់ ហើយមានមនុស្សត្រឹមតែ ៤ នាក់ទៀតប៉ុណ្ណោះ ដែលនៅរស់រានមានជីវិត ក្នុងគ្រោះធ្លាក់យន្តហោះនៅភាគខាងត្បូងប្រទេសនេះ។ យន្តហោះពាណិជ្ជកម្មមួយគ្រឿង ដែលដឹកមនុស្សចំនួន ២៣ នាក់ ត្រូវធ្លាក់ចូលក្នុងទន្លេនៅទីរួមស្រុក Yirol នៅពេលចុះចតក្នុងស្ថានភាពចុះអ័ព្ទ។
ក្នុងចំណោមមនុស្ស ដែលនៅរស់រានមានជីវិត ទាំង ៤ នាក់នោះ មានកុមារចំនួន ២ នាក់ និងពលរដ្ឋអ៊ីតាលីម្នាក់។ ជនរងគ្រោះទាំងនេះរួមមានប្រធានក្រុមបើកបរម្នាក់ អនុប្រធានក្រុមបើកបរម្នាក់ ភ្នាក់ងារនៃគណកម្មការ កាកបាទក្រហមអន្តរជាតិម្នាក់ មន្ត្រីរដ្ឋាភិបាលម្នាក់ និងនាយទានហាន ២ នាក់ ជាដើម៕