មនុស្សយ៉ាងហោចណាស់ចំនួន ៣១ នាក់ត្រូវស្លាប់ក្នុងការបាញ់រះនៅថៃ

(VOVWORLD) - ការបាញ់រះបានកើតឡើងនៅមជ្ឈមណ្ឌលថែទាំកុមារ។ ជនរងគ្រោះរួមមានទាំងកុមារ និងលោកគ្រូ អ្នកគ្រូរបស់មជ្ឈមណ្ឌល។

មនុស្សយ៉ាងហោចណាស់ចំនួន ៣១ នាក់ត្រូវស្លាប់ក្នុងការបាញ់រះមួយ ដែលកើតមានឡើងនាថ្ងៃទី ៦ តុលានៅខេត្ត Nong Bua Lampuភាគឦសានប្រទេសថៃ។ តំណាងប៉ូលីសថៃ លោក Archon Kraitong បាននិយាយថា ការបាញ់រះបានកើតឡើងនៅមជ្ឈមណ្ឌលថែទាំកុមារ។ ជនរងគ្រោះរួមមានទាំងកុមារ និងលោកគ្រូ អ្នកគ្រូរបស់មជ្ឈមណ្ឌល។ ជនដៃដល់ត្រូវបានកំណត់អត្តសញ្ញាណជាអតីតមន្ត្រីប៉ូលិសម្នាក់ ហើយបច្ចុប្បន្នត្រូវបានសមត្ថកិច្ចស្វែងរកចាប់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ