មនុស្សយ៉ាងហោចណាស់ចំនួន ៥៩ នាក់ត្រូវស្លាប់និង ១០០ នាក់ទៀតរង របួសក្នុងការវាយប្រហារនៅប៉ាគីស្ថាន

មនុស្សយ៉ាងហោចណាស់ចំនួន ៥៩ នាក់ត្រូវស្លាប់និង ១០០ នាក់ទៀតរង របួសក្នុងការវាយប្រហារនៅប៉ាគីស្ថាន - ảnh 1
មនុស្សយ៉ាងហោចណាស់ចំនួន ៥៩ នាក់ត្រូវស្លាប់និង ១០០ នាក់ទៀតរង របួសក្នុងការវាយប្រហារនៅប៉ាគីស្ថាន (VNA)


(VOVworld) – មជ្ឈដ្ឋានមន្ត្រីប៉ាគីស្ថានបានឲ្យដឹងថា៖ មនុស្សយ៉ាងហោចណាស់
 ចំនួន ៥៩ នាក់ត្រូវស្លាប់និង ១០០ នាក់ទៀតរងរបួសក្នុងការវាយប្រហារទៅ
លើសាលាជាន់ខ្ពស់ប៉ូលីស Balochistan នៅខេត្ត Balochistan ភាគនីរតីប៉ាគី
 ស្ថាន។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរដ្ឋ Balochistan លោក Mir Sarfaraz Ahmed Bugti
 បានទទួលស្គាល់ថា៖ មានជនប្រដាប់អាវុធចំនួន ៥ ដល់ ៦ នាក់បានបំពាក់
គ្រាប់បែកនៅក្នុងអាវបានសម្លាប់ទាហានយាមល្បាតហើយវាយប្រហារទៅលើ
អន្តេវាសិកដ្ឋានរបស់សាលារៀនក្នុងពេលបណ្តាសិក្ខាកាមកំពុងដេក។ លោកក៏
បានឲ្យដឹងថែមទៀតថា៖ ចំនួនជនរងគ្រោះនឹងបន្តកើនឡើងថែមទៀត។
នាបច្ចុប្បន្នគ្មានអង្គការណាមួយទទួលស្គាល់ថាបានឈរនៅពីក្រោយការវា
ប្រហារពោលខាងលើទេ ប៉ុន្តែ អ្នកប្រមុខកងទ័ពការពារព្រំដែននៅរដ្ឋ
 Balochistan បានឲ្យដឹងថា៖ មានលទ្ធភាពច្រើនថា ជនប្រដាប់អាវុធ Al
Alimi  ដែលជា សាខាមួយនៃក្រុមជុ្រលនិយម Lashkar e Jhangvi  មានជាប់
ទាក់ទិននឹងតាលីបង់ជាអ្នកបានដំណើរការវាយប្រហារដ៏បង្ហូរឈាមនេះ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ