មនុស្សរាប់ពាន់នាក់ចូលរួមការដើរថ្មើជើងដើម្បីសុខភាព

(VOVWORLD) - នាថ្ងៃទី ២៣ មិថុនា នៅទីក្រុងហាណូយ មជ្ឈឹមសមាគន៍គ្រូពេទវ័យក្មេងវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សារវីយ៍លើកទី ១០ទិវាបង្កើតហើយ បំផុសការប្រឡង «ដើរថ្មើជើងដើម្បីសុខភាព-Walk for your health»។ 
មនុស្សរាប់ពាន់នាក់ចូលរួមការដើរថ្មើជើងដើម្បីសុខភាព - ảnh 1 មនុស្សរាប់ពាន់នាក់ចូលរួមការដើរថ្មើជើងដើម្បីសុខភាព (VNA)

(VOVworld) – នាថ្ងៃទី ២៣ មិថុនា នៅទីក្រុងហាណូយ មជ្ឈឹមសមាគន៍គ្រូពេទវ័យក្មេងវៀតណាមបានរៀបចំពិធីរំលឹកខួបអនុស្សារវីយ៍លើកទី ១០ទិវាបង្កើតហើយ បំផុសការប្រឡង «ដើរថ្មើជើងដើម្បីសុខភាព-Walk for your health»។ មិត្តវ័យក្មេងរាប់ពាន់នាក់រួមជាមួយឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃណ៍រដ្ឋាភិបាល លោក Truong Hoa Binh បានចូលរួមពិធីនេះ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃណ៍រដ្ឋាភិបាល លោក Truong Hoa Binh បានស្ងើចសរសើរការរួមចំណែកយ៉ាងសកម្ម របស់សមាគមន៍គ្រូពេទវ័យក្មេងវៀតណាមគ្រប់ជាន់ថ្នាក់ចូលក្នុងកិច្ចការពារ ថៃទាំ និងលើកកំពស់សុខភាពរបស់ប្រជាជនអស់រយៈពេល ១០ ឆ្នាំកន្លងទៅ។ ទន្ទឹម នឹងនោះ លោក Truong Hoa Binh ក៏បានស្នើឲ្យសមាគមន៍បន្តពង្រីកតួនាទីរបស់ ខ្លួនក្នុងការងារឃោសនាអប់រំ លើកកំពស់ការយោគយល់គ្នារបស់ប្រជាជនអំពី កត្តានិងគ្រោះអាសន្ននិងសារៈសំខាន់របស់ការរកឃើញឆាប់ៗជំងឺ ចលនាប្រជាជនធ្វើការវឹកហាត់លើកកំពស់កាយសម្បាយជាប្រចាំ ព្រមទាំង ពិគ្រោះយោគបល់ជាមួយបក្ស រដ្ឋាភិបាលនិងក្រសួងសុខាភិបាលអំពីគោលនយោបាយការពារសុខភាពប្រជាជន សហការជាមួយបណ្ដាក្រសួងផ្នែកក្នុងការអនុវត្តចលកាស្ម័គ្រចិត្តដើម្បីសុខភាព សហគមន៍ ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ