មនុស្សរាប់ពាន់នាក់ដើរដង្ហែក្បួន ប្រឆាំងជំទាស់ប្រធានាធិបតីបារាំងនៅប៉ារីស

(VOVWORLD) -បុគ្គលិកសន្តិសុខប្រមាណ ២ ពាន់នាក់ ក្នុងនោះមានប៉ូលីសប្រឆាំងកុបកម្ម ត្រូវបានដាក់ពង្រាយ ខណៈពេលដែលក្រុមមនុស្សដើរដង្ហែក្បួនបានប្រមូលផ្ដុំនៅទីលានអូប៉េរ៉ា ដើម្បីធ្វើបាតុកម្មប្រឆាំងជំទាស់ថ្នាក់ដឹកនាំបារាំង បន្ទាប់ពី ឡើងកាន់អំណាចរយៈពេលមួយឆ្នាំ ។
មនុស្សរាប់ពាន់នាក់ដើរដង្ហែក្បួន ប្រឆាំងជំទាស់ប្រធានាធិបតីបារាំងនៅប៉ារីស - ảnh 1 មនុស្សរាប់ពាន់នាក់ដើរដង្ហែក្បួន ប្រឆាំងជំទាស់ប្រធានាធិបតីបារាំងនៅប៉ារីស

នាថ្ងៃទី ៥ ឧសភា មនុស្សរាប់ពាន់នាក់បានដើរដង្ហែក្បួននៅមជ្ឈមណ្ឌលទីក្រុងប៉ារីស សំដៅប្រឆាំងជំទាស់ចំពោះផែនការកែទម្រង់របស់ ប្រធានាធិបតីបារាំងលោក Emmanuel Macron ។ បុគ្គលិកសន្តិសុខប្រមាណ ២ ពាន់នាក់ ក្នុងនោះមានប៉ូលីសប្រឆាំងកុបកម្ម ត្រូវបានដាក់ពង្រាយ ខណៈពេលដែលក្រុមមនុស្សដើរដង្ហែក្បួនបានប្រមូលផ្ដុំនៅទីលានអូប៉េរ៉ា ដើម្បីធ្វើបាតុកម្មប្រឆាំងជំទាស់ថ្នាក់ដឹកនាំបារាំង បន្ទាប់ពី ឡើងកាន់អំណាចរយៈពេលមួយឆ្នាំ ។ ការដើរដង្ហែក្បួនដោយទ្រង់ទ្រាយធំនេះនៅទីក្រុងប៉ារីស ទាក់ទាញបានការចូលរួមរបស់ក្រុមគ្រួសារជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ