មនុស្សរាប់ពាន់នាក់ទាមទាឲ្យការស្តាដំណែងសំរាប់លោក Morsi ឡើងវិញ

មនុស្សរាប់ពាន់នាក់ទាមទាឲ្យការស្តាដំណែងសំរាប់លោក Morsi ឡើងវិញ - ảnh 1
មនុស្សរាប់ពាន់នាក់គាំទ្រអតីតប្រធានាធិបតី អេហ្ស៊ីប លោក  Mohamed Morsi បានធ្វើបាតុកម្មនៅទីក្រុងកែសំដៅទាមទាឲ្យការស្តាដំណែងសំរាប់លោក  Morsi ឡើងវិញ។
(Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ១២ កក្កដា មនុស្សរាប់ពាន់នាក់គាំទ្រអតីតប្រធានាធិបតី អេហ្ស៊ីប
លោក Mohamed Morsi និងអង្គការភាតរៈឥស្លាមបានធ្វើបាតុកម្មនៅទីក្រុងកែសំដៅទាម
ទាឲ្យការស្តាដំណែងសំរាប់លោក Morsi ឡើងវិញ។ ក្នុងពេលនោះ បណ្ដាក្រុមប្រឆាំង
លោក Mohamed Morsi ក៏បានអំពាវនាវឲ្យការធ្វើបាតុកម្មទ្រង់ទ្រាយធំ ក្នុងថ្ងៃទី ៦ ខែ
Ramadan។ តាមអ្នកវិភាគចាត់ទុកថា៖ ស្ថានភាពនៅអេហ្ស៊ីបនឹងផ្លាស់ប្តូរដ៏ស្មុគស្មាញ
ក្នុងពេលដែល បណ្ដាការធ្វើបាតុកម្មនៅប្រព្រឹត្តទៅ ព្រមទាំង ព្រួយបារម្មណ៍ចំពោះ
ស្ថានភាពអំពើរហឹង្សានឹងកើនឡើង ថែមទៀត។ ក្នុងពេលនោះ នាយករដ្ឋមន្ត្រីបណ្តោះ
អាសន្នអេហ្ស៊ីប លោក Hazem el-Beblawi បានឲ្យដឹងថា៖ លោក​នឹងជួបជាមួយបេក្ខជន
គណៈរដ្ឋមន្ត្រី នាថ្ងៃទី ១៤ និងទី​ ១៥ កក្កដា ខាងមុខ។ លោក Beblawi បានឲ្យដឹងទៀត
ថា៖ សមាជិកនៃគណៈបក្សប្រជាធិបតេយ្យសង្គមអេហ្ស៊ីប លោក ​Ziad Bahaa el-Din ត្រូវបានជ្រើសតាំងធ្វើជាឧបនាយករដ្ឋមន្ត្រី។ នាថ្ងៃដ៏ដែល ក្រសួងការបរទេស
អាល្លឺម៉ង់បានដាស់តឿនគណៈបក្សនយោបាយនៅអេហ្ស៊ីបរារាំងស្ថានភាពអំពើ
ហឹង្សានិងអនុញ្ញារអង្គការអន្តរជាតិមួយទាន់ទងផ្ទាល់ជាមួយលោក Morsi៕

ប្រតិកម្មទៅវិញ

ផ្សេងៗ