មនុស្សរាប់ពាន់នាក់អំពាវនាវឱ្យប្រធានាធិបតីហៃទីលាលែងពីតំណែង

(VOVWORLD) -រុមជ្រុលនិយមជាច្រើនអ្នកបានហ៊ុំព័ទ្ធដងវិថី និងដុតអាគារយ៉ាងហោចណាស់ចំនួន ២ ខ្នង ដែលនៅជិតទីស្នាក់ការប៉ូលីស។
មនុស្សរាប់ពាន់នាក់អំពាវនាវឱ្យប្រធានាធិបតីហៃទីលាលែងពីតំណែង - ảnh 1 មនុស្សរាប់ពាន់នាក់អំពាវនាវឱ្យប្រធានាធិបតីហៃទីលាលែងពីតំណែង

នាថ្ងៃទី ៩ ខែមិថុនា ប្រជាជនហៃទីរាប់ពាន់នាក់បានដង្ហែក្បួនតាមដងវិថីនៅរដ្ឋធានី Port-au-Prince ដើម្បីអំពាវនាវឲ្យលោក ប្រធានាធិបតី Jovenel Moise លាលែងពីតំណែង ដោយចោតប្រកាន់ពីបទពុករលួយ។

ការហែក្បួននេះបានរៀបចំឡើងដោយគណបក្សប្រឆាំង និងក្រុមសង្គមស៊ីវិលនានា ដោយ មានអ្នកចូលរួមភាគច្រើនជាយុវជន។ ក្រុមជ្រុលនិយមជាច្រើនអ្នកបានហ៊ុំព័ទ្ធដងវិថី និងដុតអាគារយ៉ាងហោចណាស់ចំនួន ២ ខ្នង ដែលនៅជិតទីស្នាក់ការប៉ូលីស។ ទន្ទឹមនឹងនេះការប៉ះទង្គិចគ្នាក៏បានកើតឡើងនៅជិតវិមានប្រធានាធិបតីហៃទី ប៉ុន្តែមិនមានរបាយការណ៍ពីការរងរបួសឡើយ។

ប្រទេសហៃទីកំពុងឆ្លងកាត់វិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ ដោយមានអត្រាអតិផរណា ជាង ១៧%៕


ប្រតិកម្មទៅវិញ

ផ្សេងៗ