មនុស្សរាប់ម៉ឺននាក់បានធ្វើ​បាតុកម្ម​នៅទីក្រុង Tel Aviv ប្រឆាំងនឹងរដ្ឋាភិបាលអ៊ីស្រាអែល

(VOVWORLD) - ជនអ៊ីស្រាអែលប្រមាណ ១៥០.០០០ នាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Tel Aviv កាលពីថ្ងៃទី ២២ ខែមិថុនា ដើម្បីចូលរួមធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ដោយទាមទារឱ្យមានការបោះឆ្នោតមុនកាលកំណត់ និងដោះលេងចំណាប់ខ្មាំងដែលត្រូវបានឃំខ្លួននៅតំបន់ហ្គាហ្សា។

នៅក្នុងសុន្ទរកថាទៅកាន់ក្រុមបាតុករ លោក Yuval Diskin អតីតថ្នាក់ដឹកនាំទីភ្នាក់ងារសន្តិសុខក្នុងស្រុករបស់អ៊ីស្រាអែល បានថ្កោលទោសលោក Netanyahu ថា ជា "នាយករដ្ឋមន្ត្រីដ៏អាក្រក់បំផុត" របស់អ៊ីស្រាអែល។ ទន្ទឹមនឹងនេះ មនុស្សជាច្រើនបានសម្តែងការខកចិត្តចំពោះសម្ព័ន្ធភាពស្តាំនិយមរបស់ប្រទេសនេះ ដោយបានចោទប្រកាន់ថា សម្ព័ន្ធភាពនេះបានអូសបន្លាយសង្រ្គាមនៅតំបន់ហ្គាហ្សា ដោយធ្វើឱ្យសន្តិសុខជាតិ និងជាចំណាប់ខ្មាំងប្រឈមនឹងហានិភ័យ។

មនុស្សរាប់ម៉ឺននាក់បានធ្វើ​បាតុកម្ម​នៅទីក្រុង Tel Aviv ប្រឆាំងនឹងរដ្ឋាភិបាលអ៊ីស្រាអែល - ảnh 1ប្រជាជនអ៊ីស្រាអែលធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី
Benjamin Netanyahu។ រូបថត៖ AP

បាតុកម្មទ្រង់ទ្រាយធំបានកើតឡើងជារៀងរាល់សប្តាហ៍ក្នុងប្រទេសអ៊ីស្រាអែល ដើម្បីប្រឆាំងជំទាស់នឹងវិធីដែលលោក Nenayahu ដោះស្រាយសង្គ្រាមរយៈពេលជិត ៩ ខែនៅតំបន់ហ្គាហ្សា។ បច្ចុប្បន្ន ជម្លោះនៅតំបន់ហ្គាហ្សានៅតែបន្តយ៉ាងកាចសាហាវ ហើយមិនទាន់មានសញ្ញាណាមួយនៃបទឈប់បាញ់ ឬការផ្លាស់ប្តូរចំណាប់ខ្មាំងនៅឡើយ ខណៈពែលដែល ភាពតានតឹងនៅព្រំដែនភាគខាងជើងរបស់អ៊ីស្រាអែលជាប់ជាមួយប្រទេសលីបង់បន្តកើនឡើង។

យោងតាមស្ថាប័នសុខាភិបាលក្នុងតំបន់ហ្គាហ្សា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាបានបណ្តាល់ឲ្យជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣៧.៥៥០នាក់ បានស្លាប់ និងជិត ៨៦.០០០នាក់ផ្សេងទៀតរងរបួស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ