មនុស្សរាប់រយនាក់បានស្លាប់និងរបួសក្នុងថ្ងៃបោះឆ្នោតសភាអាហ្គានីស្ថាន
(VOVWORLD) - នាថ្ងៃទី២០ខែតុលា មជ្ឈដ្ឋានមន្ត្រីអាហ្គានីស្ថាន បានឲ្យដឹងថាអំពើហិង្សា បានកើតឡើងក្នុងការបោះឆ្នោតសភានៅប្រទេសនេះបានបង្កឱ្យមានមនុស្ស ស្លាប់និងរងរបួសជាង ១៣០នាក់ក្នុងបរិបទការបោះឆ្នោតធ្លាក់ចូលក្នុង សភាពការណ៍យ៉ាងច្របូកប្របល់ ដោយសារ ការិយាល័យបោះឆ្នោត រាប់រយកន្លែង មិនអាចបើកទ្វារបាន ហើយធ្វើឲ្យអ្នកបោះឆ្នោតរង់ចាំតម្រង់ជួរយ៉ាងយូរផងដែរ។
អ្នកបោះឆ្នោតរង់ចាំតាមជួរនៅអាហ្វហ្គានីស្ថាន |
មនុស្សស្លាប់និងរងរបួសភាគច្រើនកើតឡើងនៅក្នុងទីក្រុងកាប៊ុលដែលជាតំបន់ មានការបំផ្ទុះគ្រាប់បែកបណ្តាលឲ្យមនុស្សស្លាប់យ៉ាងហោចណាស់ ៤ នាក់និង រងរបួស ៧៨ នាក់ ។ ការបំផ្ទុះគ្រាប់បែកទាំងនេះបានកើតឡើងបើទោះមានការធានសន្តិសុខយ៉ាងតឹងរឹងដោយមន្ត្រីទាហានប៉ូលីសចំនួន ៥៤ ០០០ នាក់ ដែលត្រូវ បានដាក់ពង្រាយនៅតាមការិយាល័យបោះឆ្នោតទូទាំងប្រទេសនេះក៏ដោយ។ ម្យ៉ាងវិញទៀតក្រុមឧទ្ទាម Taliban ក៏បានអំពាវនាវ ប្រជាជនអាហ្គានីស្ថាន ឱ្យធ្វើពហិការការបោះឆ្នោតផងដែរ៕