មនុស្សរាប់សែននាក់ដើដង្ហែក្បួនគាំទ្រឯកភាពក្នុងប្រទេសអេស្ប៉ាញ់
(VOVWORLD) - នាថ្ងៃទី៨ តុលា មនុស្សចំនួន៣៥ហ្មឺននាក់បានចូលរួមដើដង្ហែក្បួន នៅទីក្រុង Barcelona រដ្ឋធានីតំបន់ Catalunya របស់អេស្ប៉ាញ់ សំដៅគាំទ្រ ឯកភាពជាតិ ហើយប្រឆាំងជំទាស់នឹងផែនការប្រកាសឯករាជ្យរបស់អាជ្ញាធរ តំបន់ Catalunya។
មនុស្សរាប់សែននាក់ដើដង្ហែក្បួនគាំទ្រឯកភាពក្នុងប្រទេសអេស្ប៉ាញ់ (រូបថត៖ Reuters) |
ប៉ូលីសប៉ាន់ស្មានថា មានមនុស្សចំនួន៣៥ហ្មឺននាក់ចូលរួម ព្រឹត្តិការណ៍នេះ ប៉ុន្តែតាមការជូនដំណឹងរបស់គណៈចាត់តាំងគឺមានមនុស្សឡើង ដល់ទៅ៩៣ហ្មឺននាក់។ នេះជាការដើដង្ហែក្បួនគាំទ្រឯកភាពជាតិដ៏ធំបំផុត គិតតាំង ពីពេលវិបត្តិខាងនយោបាយនៅអេស្ប៉ាញ់ផ្ទុះឡើងមក។ មុននោះ នាថ្ងៃទី៧ តុលា ការដើដង្ហែក្បួនក៏បានប្រព្រឹត្តទៅនៅតំបន់ជាច្រើនក្នុងទូទាំងប្រទេស អេស្ប៉ាញ់ ដើម្បីអំពាវនាវឲ្យប្រទេសជាតិសាមគ្គីគ្នានិងធ្វើការសន្ទនាដើម្បីដោះ ស្រាយវិបត្តិ៕