មនុស្សរាប់សិបនាក់ត្រូវស្លាប់ក្នុងការវាយប្រហារដោយគ្រាប់បែកនៅប៉ែកខាងត្បូងប៉ាគីស្ថាន

មនុស្សរាប់សិបនាក់ត្រូវស្លាប់ក្នុងការវាយប្រហារដោយគ្រាប់បែកនៅប៉ែកខាងត្បូងប៉ាគីស្ថាន - ảnh 1
ព្យាបាលឲ្យអ្នកត្រូវរងរបួសក្នុងការវាយប្រហារ (រូបថត៖AFP/ TTXVN)

(VOVworld) - នាថ្ងៃទី១៦ កុម្ភៈ សារព័ត៌មានប៉ាគីស្ថានផ្សាយថា មនុស្សចំនួន
៥០នាក់ត្រូវស្លាប់និង២០០នាក់ទៀតត្រូវរងរបួសក្នុងការវាយប្រហារដោយគ្រាប់
បែកអត្តឃាតនៅព្រះវិហារ Lal Shahbaz Qalandar នៅខេត្ត Sindh ប៉ែកខាងត្បូង
ប្រទេសនេះ។ឃាតករបានចុចបំផ្ទុះគ្រាប់បែកលាក់ក្នុងខ្លួននៅពេលគាត់ បន្លំចូល
ក្នុងក្រុមមនុស្សដែលកំពុងសំដែងរបាំ Dhamaal នៅក្នុងព្រះវិហារ ពោលខាងលើ។
នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Nawaz Sharif បានថ្កោលទោស ការវាយប្រហារនេះ
យ៉ាងភ្លាមមួយរំពេច។នាថ្ងៃដដែល អង្គការរដ្ឋអ៊ីស្លាម (IS) បានទទួលស្គាល់ថា គេ
ជាមេគំនិតឈរនៅពីក្រោយការវាយប្រហារពោល ខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ