មនុស្សរាប់សិបនាក់រងរបួសក្នុងការរញ្ជួយដីនៅអ៊ីតាលី

មនុស្សរាប់សិបនាក់រងរបួសក្នុងការរញ្ជួយដីនៅអ៊ីតាលី  - ảnh 1
មនុស្សរាប់សិបនាក់រងរបួសក្នុងការរញ្ជួយដីនៅអ៊ីតាលី (VNA)


(VOVworld) – បន្ទាប់ពីការរញ្ជួយដីដែលមានកំរិត ៦,៤ richter ដែលបានកើត
 មានឡើងនាព្រឹកថ្ងៃទី ២៧ តុលា (តាមម៉ោងវៀតណាម) នៅភាគកណ្ដាល
អ៊ីតាលី ក្នុងនោះមានទីក្រុង  Perugia មានចម្ងាយ ១៨០ គីឡូម៉ត្រពីរដ្ឋធានី
Rome ស្ថានទូតវៀតណាមប្រចាំនៅអ៊ីតាលីនិងសមាគមនិស្សិតវៀតណាមនៅ
អ៊ីតាលីបានទាក់ទងជាមួយសមត្ថកិច្ចក្នុងតំបន់រងគ្រោះដើម្បីទទួលបាន
ព័ត៌មាន អំពីស្ថានភាពប្រជាពលរដ្ឋវៀតណាមនៅទីក្រុង Perugia និងតំបន់
ជិតខាងនា នា។ តាមព័ត៌មានដំបូងថា៖ មានមនុស្សរាប់សិបនាក់រងរបួស
ក្នុងការ  រញ្ជួយដីនេះ។ នាបច្ចុប្បន្ន បណ្ដាក្រុមជួយសង្គ្រោះស៊ីវិលក្នុងតំបន់ត្រូវ
បានដាក់ ពង្រាយនៅទីកន្លែងកើតហេតុ។ ក្នុងពេលនោះ អង្គការអង្គេត
ភូមិសាស្ត្រអាមេរិក (USGS) បានឲ្យដឹងថា៖ ការរញ្ជួយដីទី ៣ ដែលមាន
កំរិត ៤,៩ richter ទើបនឹង កើតមានឡើងនៅតំបន់ពោលខាងលើ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ