|
សាស្រ្តាចា្យ Trinh Xuan Thuan(រូបថត៖ Internet) |
VOV- បណ្ឌិតសភាបារាំងទើបនឹងរៀបចំពិធីប្រគល់រង្វាន់ឆ្នាំ២០១២ជូនបណ្តា
អ្នកវិទ្យាសាស្រ្តលើសកលលោក ដែលមានស្នាដៃជាច្រើនក្នុងឆ្នាំកន្លងទៅ។ មាន
កិត្តិយសជាមនុស្ស១រូបក្នុងចំណោមបណ្តាមនុស្សដែល បានទទួលរង្វាន់នេះគឺ
សាស្ត្រាចា្យTrinh Xuan Thuan-ជនជាតិវៀតណាម ដែលកំពុងរស់នៅនឹងធ្វើ់ការនៅ
អាមេរិក។លោកជាសាស្ត្រាចា្យផ្នែករូប និយមតារាសាស្រ្តនៃសកលវិទ្យាល័យ
Virginia (អាមេរិក)។លោកជាអ្នក ដែលបានរកឃើញនូវគន្លងដំរីសក្មេងបំផុតក្នុង
ចក្រវាលដោយកែវសង្កេតតារា Hubble។លោកក៏សរសេរសៀវភៅវិទ្យាសាស្រ្ត
ជាច្រើនសំដៅផ្សព្វ- ផ្សាយបណ្តាចំណេះដឹងរបស់ខ្លួនទៅកាន់សាធារណជនដែរ
។ឆ្លើយតបនឹង បទសម្ភាសនៃអ្នកយកព័ត៍មានវិទ្យុសម្លេងវៀតណាមប្រចាំនៅ
បារាំងសាស្រ្តាចា្យTrinh Xuan Thuanបានឲ្យដឹងថា៖ ខ្ញុំសរសេរសៀវភៅមិន
គ្រាន់តែតាមរចនាបទវិទ្យាសាស្រ្តប៉ុណ្ណោះទេថែមទាំងតាមរចនាបទអក្សសាស្រ្ត
ទៀតផង។ពេលអានសៀវភៅរបស់ខ្ញុំមិត្តអ្នកអានត្រូវមានជំនក់ចិត្តដូចជាអាន
ប្រលោមលោក។ សាស្រ្តាចា្យTrinh Xuan Thuan ជាមនុស្សវៀតណាមដំបូងដែល
បាន ទទួលរង្វាន់អក្សសាស្រ្តរបស់បណ្ឌិតសភាបារាំងសំរាប់បណ្តាអ្នកវិទ្យាសា
ស្រ្ត។មុននេះលោកក៏ត្រូវបានប្រគល់ជូនរង្វាន់ថ្លៃថ្លា១ចំនួនផ្សេងទៀតដូច ជា
រង្វាន់ Moron របស់បណ្ឌិតសភាវិទ្យាសាស្រ្តបារាំងអំពីអក្សសាស្រ្តនាឆ្នាំ២០០៧
នឹងរង្វាន់ Kalinga អំពីការផ្សព្វផ្សាយចំណេះដឹងវិទ្យាសាស្រ្តរបស់ UNESCO នា
ឆ្នាំ២០០៩៕