មនុស្សស្លាប់ក្នុងការវាយប្រហារភេរវកម្មនៅបារាំងកើនឡើង ៨៤ នាក់


មនុស្សស្លាប់ក្នុងការវាយប្រហារភេរវកម្មនៅបារាំងកើនឡើង ៨៤ នាក់  - ảnh 1
មនុស្សស្លាប់ក្នុងការវាយប្រហារភេរវកម្មនៅបារាំងកើនឡើង ៨៤ នាក់ (Image: VNA)

(VOVworld) - តាមសេចក្តីប្រកាសថ្មីបំផុតរបស់ក្រសួងមហាផ្ទៃបារាំងថា៖
 បរិមាណជនរងគ្រោះត្រូវស្លាប់ ក្នុងការវាយប្រហារនៅទីក្រុង Nice បានកើន
ឡើង ៨៤ នាក់ ហើយការស៊ើបអង្កេតទទួលបានព័ត៌មានថ្មីមួយចំនួន។​
អ្នកនាំពាក្យក្រសួងមហាផ្ទៃបារាំង លោក Pierre-Henry Brandet បានឲ្យដឹង
ថា៖ ក្រៅពីជនរងគ្រោះចំនួន ៨៤ នាក់ត្រូវស្លាប់ មនុស្សចំនួន ១៨ នាក់
ទៀតកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ក្នុងពេលនោះ សមត្ថកិច្ចតំបន់
បានឲ្យដឹងថែមទៀតថា៖ មេគំនិត ក្នុងការវាយប្រហារនេះបានបាញ់កាំ
ភ្លើងជាបន្តបន្ទាប់ទៅលើក្រុមភ្ញៀវទេសចរមុនពេលត្រូវបានកំលាំងប៉ូលី
សកំចាត់។  ក្រៅពីនោះ គ្រាប់បែកដៃមួយគ្រាប់ក៏ត្រូវបានរកឃើញក្នុងរ
ថយន្តដែលត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារពោលខាងលើ។ បណ្ដា
ការខំប្រឹងប្រែងស៊ើបអង្កេតបានកំណត់ថា៖ មេគំនិតអាចជាប្រពល
រដ្ឋបារាំងមានកំណើត Tunisia ដែលបានរស់នៅទីក្រុង Nice។ ទោះបីជា
មិនស្ថិតក្នុងបញ្ចីឈ្មោះតាមដានរបស់ស្ថាប័នចារកម្មបារាំង ក្តី ប៉ុន្តែ
ប៉ូលីសបារាំងក៏ធ្លាប់ផ្តោតការ យកចិត្តទុកដាក់ដល់មុខសញ្ញានេះពី
បទលួចប្លន់និងអំពើហឹង្សា ៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ