មនុស្សស្លាប់និងរងរបួសជាច្រើនដោយសារការរត់ជាន់គ្នានៅពិធីធម្មយាត្រានៅអ៊ីស្រាអែល
(VOVWORLD) - សារព័ត៌មានក្នុងប្រទេសបានចុះផ្សាយថា មានមនុស្សយ៉ាងហោចណាស់៣៨នាក់ បានស្លាប់និង១០០នាក់ទៀតត្រូវរងរបួសដោយសារការរត់ជាន់គ្នាមួយ ដែលកើតឡើង នាព្រឹកព្រលឹមថ្ងៃទី៣០ ខែមេសានៅពិធីធម្មយាត្រាដោយប្រមូលផ្ដុំមនុស្សកកកុញនៅ ភាគខាងជើងប្រទេសអ៊ីស្រាអែល។
កម្លាំងជួយសង្គ្រោះបន្ទាន់ធ្វើការនៅកន្លែងកើតហេតុ។ (រូបថត៖ AFP/ TTXVN) |
សោកនាដកម្មនេះបានកើតមានឡើងលើភ្នំ Meron ស្របពេលដែលមនុស្សជន ជាតិជី្វហ្វរាប់ម៉ឺននាក់កំពុងចូលរួមដើរដង្ហែធម្មយាត្រាជារៀងរាល់ឆ្នាំដើម្បីអំណរបុណ្យ Lag BaOmer នៅជុំវិញផ្នូររបស់ព្រះចៅ Shimon Bar Yocha។ នាបច្ចុប្បន្ន មូលហេតុ ជាក់លាក់នៃគ្រោះមហន្តរាយនេះ មិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ប៉ុន្តែ របាយការណ៍ដំបូងបាននិយាយថា វេទិកាមួយបានបាក់នៅឯការប្រគុំតន្ត្រី។ សេវាកម្ម ជួយសង្គ្រោះ Magen David Adom ឲ្យដឹងថាគេកំពុងព្យាបាលឲ្យមនុស្សចំនួន៥០នាក់ ក្នុងនោះ២០នាក់ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ៕