មានអ្នកជម្ងឺ COVID-19 ចំនួន ៦ នាក់ទៀតត្រូវបានប្រកាសជាសះស្បើយ

(VOVWORLD) -  អនុគណៈកម្មការព្យាបាលនៃគណៈកម្មការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត COVID-19  បានជូនដំណឹងថា មានអ្នកជំងឺចំនួន ៦ នាក់ទៀតនៅតាមមន្ទីរពេទ្យត្រូពិកមជ្ឈិម ត្រូវបាន ប្រកាសជាសះស្បើយ។
មានអ្នកជម្ងឺ COVID-19  ចំនួន ៦ នាក់ទៀតត្រូវបានប្រកាសជាសះស្បើយ  - ảnh 1អ្នកជំងឺ COVID-19 ដែលសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យត្រូពិកមជ្ឈិម ត្រូវបានប្រកាសជាសះស្បើយ (រូបថត៖ qdnd.vn)

នាព្រឹកថ្ងៃទី ២៧ ខែឧសភា អនុគណៈកម្មការព្យាបាល នៃគណៈកម្មការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត COVID-19  បានជូនដំណឹងថា មានអ្នកជំងឺចំនួន ៦ នាក់ថែមទៀតនៅតាមមន្ទីរពេទ្យត្រូពិកមជ្ឈិម ត្រូវបាន ប្រកាសជាសះស្បើយ។

ករណីទាំងអស់នេះសុទ្ធតែមានសញ្ជាតិវៀតណាម។ គួរចាប់អារម្មណ៍ថា អ្នកជំងឺ ទី១៩ ភេទស្រី អាយុ ៦៤ ឆ្នាំ ជនជាតិ វៀតណាម គឺជាករណីមានអាការៈដ៏ធ្ងន់ធ្ងរបំផុតក្នុងចំណោមអ្នកជំងឺ COVID-19 កាលពីមុននោះ ក៏ត្រូវបានព្យាបាលឲ្យជាសះស្បើយនៅមន្ទីរពេទ្យត្រូពិកមជ្ឈិមមកទល់ពេលនេះតែម្តង។ គួរជម្រាបថា នេះគឺជាអ្នកជំងឺធ្លាប់រងការគាំងបេះដូងចំនួន ៣ លើកហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ