មេបញ្ជាការកងទ័ពជើងទឹកហ្វីលីប៊ីនមានកំពុងដំណើរទស្សនកិច្ចនៅវៀតណាម

នារសៀលថ្ងៃទី ១៣ មិនា នៅទីស្នាក់ការរបស់ក្រសួងការពារប្រទេសវៀតណាម ឧត្តមសេនីយ៍ឯកនិងជាអនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម Do Ba Ty
បានទទួលជួបសន្ទនាជាមួយ ឧត្តមនាវីទោនិងជាមេបញ្ជាការកងទ័ពជើងទឹកហ្វីលីប៊ីន
Alexander P Pama ដែលមានកំពុងដំណើរទស្សនកិច្ចនិងបំពេញ ការងារនៅវៀតណាម។ ឧត្តមសេនីយ៍ឯក​ Do Ba Ty បានអះអាងថា៖ ដំណើរទស្សនកិច្ច របស់ឧត្តមនាវីទោ
Alexander P Pama មិនត្រឹមតែ សំដៅអនុវត្តការព្រមព្រៀង សហប្រតិបត្តិការការពារ
ប្រទេសទ្វេភាគី និង អនុស្សរណៈយោគយល់គ្នាស្តីពីការបង្កើន កិច្ចសហប្រតិបត្តិការ ចែករំលែកព័ត៌មាន បង្កើនការយល់ដឹង ការទុកចិត្ត រវាង កងទ័ពជើងទឹករបស់ប្រទេស
ទាំង២ ប៉ុណ្ណោះទេថែមទាំង រួមចំណែកជំរុញទំនាក់ ទំនងការពារប្រទេសនិងទំនាក់ទំ
នងរវាងកងទ័ពជើងទឹកនៃប្រទេសទាំង២ កាន់តែអភិវឌ្ឍន៍ឲ្យខ្លាំងក្លាថែមទៀតផងដែរ។ ឧត្តមសេនីយ៍ឯក​ Do Ba Ty ចាត់ទុកថា៖ក្នុងរយៈពេលខាងមុខកងទ័ពជើងទឹកនៃប្រទេស
ទាំង២ត្រូវបន្តសហប្រតិបត្តិការលើគ្រប់វិស័យ បណ្តុះបណ្ដាល ជួយសង្គ្រោះជនរងគ្រោះ ឆ្ពោះទៅកិច្ចសហប្រតិបត្តិការយាមរួមនៅសមុទ្រទៀតផង៕

មេបញ្ជាការកងទ័ពជើងទឹកហ្វីលីប៊ីនមានកំពុងដំណើរទស្សនកិច្ចនៅវៀតណាម - ảnh 1
មេបញ្ជាការកងទ័ពជើងទឹក ហ្វីលីប៊ីន Alexander P Pama (ខាងឆ្វេង) (Image: Internet)


ប្រតិកម្មទៅវិញ

ផ្សេងៗ