|
រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម Phung Quang Thanh (ខាងស្ដាំ)
ទទួលជួបសន្ទនាជាមួយមេបញ្ជាការកម្លាំងប្រដាប់អាវុធវង្សានុវង្សប្រ៊ុយណេ |
(VOVworld) - តាមសេចក្ដីអញ្ជើញរបស់ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការ
កងទ័ពប្រជាជនវៀតណាម គណៈប្រតិភូនៃមេបញ្ជាការដ្ឋានកម្លាំងប្រដាប់អាវុធ
វង្សានុវង្សប្រ៊ុយណេ ដឹកនាំដោយមេបញ្ជាការ Pehin Datu Pekerma Jaya Dato Paduka
Seri Mohd Tawih Bin Abdullah បានអញ្ជើញមកបំពេញទស្សន កិច្ចជាផ្លូវការនៅវៀត
ណាមចាប់ពីថ្ងៃទី៧ដល់ទី៩ មិថុនា។នាព្រឹកថ្ងៃទី៨ មិថុនា ក្នុងជំនួបសន្ទនាជាមួយ
ឧត្តមសេនីយ៍ត្រី Pehin Datu Pekerma Jaya Dato Paduka Seri Mohd Tawih Bin Abdullah
នាយឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម
បានថ្លែងថា រាល់ដំណើរទស្សន កិច្ចជាន់ខ្ពស់របស់កងទ័ពនៃប្រទេសទាំង២គឺចាំ
បាច់ណាស់ដើម្បីបង្កើនការយល់ដឹង ជឿទុកចិត្តគ្នាទៅវិញទៅមកជំរុញទំនាក់
ទំនងសហប្រតិបតិ្តការការពារជាតិ ទ្វេភាគី ដើម្បីផលប្រយោជន៍រួមរបស់ប្រទេស
និមួយៗ រក្សាសន្តិភាព ស្ថិរភាពនៅ ក្នុងតំបន់និងលើពិភពលោក។
មុននោះ ឧត្តមសេនីយ៍ឯក Do Ba Ty អគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម
ក៏បានជួប សន្ទនាជាមួយឧត្តមសេនីយ៍ត្រី Pehin Datu Pekerma Jaya Dato Paduka
Seri MohdTawih Bin Abdullah ផងដែរ៕