មេបញ្ជាការតាលីបង់ម្នាក់ទៀតនៅប៉ាគីស្ថានត្រូវបានសម្លាប់នៅអាហ្គានីស្ថាន
(VOVWORLD) - កម្លាំងតាលីបង់ (Taliban) នៅប៉ាគីស្ថាន (Tehreek-e-Taliban - ហៅកាត់ថា TTP) នាថ្ងៃទី ១៣ ខែកុម្ភៈ បានបញ្ជាក់ថា មេបញ្ជាការជាន់ខ្ពស់មួយរូបនៃកម្លាំងនេះ ត្រូវបានសម្លាប់ដោយការវាយប្រហារដោយគ្រាប់បែកនៅភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថាន។
កម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានចូលរួមក្នុងយុទ្ធនាការវាយឆ្មក់ក្រុមឧទ្ទាមតាលីបង់នៅខេត្ត Kunduz (រូបថត៖ THX/TTXVN) |
Sheharyar Mehsud មេបញ្ជាការក្រុមប្រដាប់អាវុធមួយនៅក្នុង TTP បានក្លាយជាគោលដៅនៃការផ្ទុះគ្រាប់បែកបញ្ជាពីចម្ងាយនៅក្នុងខេត្ត Kunar ប្រទេសអាហ្វហ្គានីស្ថាន។ ការស្លាប់របស់ Sheharyar Mehsud កើតឡើងជិតពីរសប្តាហ៍បន្ទាប់ពីមេបញ្ជាការសំខាន់ ២ នាក់ផ្សែងទៀតរបស់ TTP គឺ Khalid Haqqani និង Qari Saifullah Peshawari ត្រូវបានសម្លាប់នៅក្នុងការពើបប្រយុទ្ធគ្នាជាមួយកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន។
កាយវិការខាងលើនេះបានកើតឡើងក្នុងបរិបទសហរដ្ឋអាមេរិកនិងកម្លាំងតាលីបង់នៅអាហ្វហ្គានីស្ថាន កំពុងមានវឌ្ឍនភាពគួឲ្យកត់សំគាល់នៅក្នុងការចរចាសន្តិភាពនិងកាន់តែខិតទៅជិតកិច្ចព្រមព្រៀងជាបណ្តោះអាសន្នមួយ អំពីការកាត់បន្ថយអំពើហឹង្សានៅក្នុងអាហ្វហ្គានីស្ថាន ហើយសហរដ្ឋអាមេរិកនឹងបញ្ចប់វត្តមានយោធារបស់ខ្លួននៅក្នុងប្រទេសនេះ៕