មីយ៉ាន់ម៉ា៖ កងទ័ពប្រកាសពីការដាក់ប្រទេសក្នុងគ្រាអាសន្នក្នុងរយៈពេល ១ ឆ្នាំ

(VOVWORLD) - សារព័ត៌មាន Reuters បានផ្សាយថា មានសាក្សីម្នាក់បាននិយាយថាមានទាហានមួយចំនួនត្រូវបានគេដាក់ពង្រាយនៅខាងក្រៅសាលាក្រុង Yangon ហើយរថយន្តយោធាជាច្រើនគ្រឿងទៀត ត្រូវបានចតនៅក្បែរ     អាគារនេះតែម្តង។ 
មីយ៉ាន់ម៉ា៖ កងទ័ពប្រកាសពីការដាក់ប្រទេសក្នុងគ្រាអាសន្នក្នុងរយៈពេល ១ ឆ្នាំ - ảnh 1ប៉ូលីសបានបិទផ្លូវដែលនាំទៅដល់អាគាររដ្ឋសភានៅរដ្ឋធានី Nay Pyi Taw នាថ្ងៃទី ២៩ ខែមករាឆ្នាំ ២០២១ (រូបថត៖ AFP / VNA)

នាថ្ងៃទី ១ ខែកុម្ភៈ យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ (ចិន) បានឲ្យដឹងថាទូរទស្សន៍យោធាមីយ៉ាន់ម៉ា បានប្រកាសពីការដាក់ប្រទេសនេះក្នុងគ្រាអាសន្នក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីថ្នាក់ដឹកនាំរដ្ឋាភិបាល ត្រូវបានចាប់ខ្លួននាព្រឹកថ្ងៃដដែលនេះ។

យោងតាមសារព័ត៌មាន Reuters បានផ្សាយថា មានសាក្សីម្នាក់បាននិយាយថាមានទាហានមួយចំនួនត្រូវបានគេដាក់ពង្រាយនៅខាងក្រៅសាលាក្រុង Yangon ហើយរថយន្តយោធាជាច្រើនគ្រឿងទៀត ត្រូវបានចតនៅក្បែរ     អាគារនេះតែម្តង។ ក្រៅពីនេះ បណ្តាញព័ត៌មាននៅរដ្ឋធានី Nay Pyi Taw និងតំបន់មួយចំនួនទៀតនៅមីយ៉ាន់ម៉ាត្រូវបានអាក់ខានផងដែរ។ ស្ថាននីយ៍ទូរទស្សន៍រដ្ឋមីយ៉ាន់ម៉ា MRTV ក៏បានប្រកាសថាមិនអាចចាក់ផ្សាយបានទេដោយសារបញ្ហាបច្ចេកទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ