មីយ៉ាន់ម៉ាកំណត់កាលបរិច្ឆេទរៀបចំសន្និសីទសន្តិភាព Panlong លើកទី ៣

(VOVWORLD) -នាថ្ងៃទី ២៦ មិថុនា ប្រព័ន្ធផ្សព្វផ្សាយមូលដ្ឋានបានដកស្រង់ពាក្ស សម្ដីអគ្គនាយកខុទ្ទកាល័យទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ាលោក Zaw Htay បានឲ្យដឹងថា៖ ប្រទេសខ្លួនបានកំណត់កាលបរិច្ឆេទរៀបចំសន្និសីទសន្តិភាព Panlong សតវត្សរ៍ទី ២១ លើកទី ៣ នាថ្ងៃទី ១១ កក្កដាខាងមុខ។ 

មីយ៉ាន់ម៉ាកំណត់កាលបរិច្ឆេទរៀបចំសន្និសីទសន្តិភាព Panlong លើកទី ៣ - ảnh 1ប្រធានាធិបតីមីយ៉ាន់ម៉ាលោក U Htin Kyaw 

(ប្រភព: AFP / ទីភ្នាក់ងារសារព័ត៌មានវៀតណាម) 

លោក Zaw Htay បានលើកច្បាស់ថា៖ សន្និសីទលើកនេះនឹងប្រមូលផ្ដុំពិភាក្សាអំពីរាល់បញ្ហាសន្តិសុខជាមួយក្រុមប្រដាប់អាវុធនានា ក៏ដូចជាសិទ្ធិរបស់ជនជាតិភាគតិច និងសមភាពភេទក្នុងនយោបាយ ដែលធ្លាប់ជាផ្នែកសំខាន់ៗក្នុង
គោលនយោបាយសហព័ន្ធ។ លោករូបនេះក៏បានឲ្យដឹងថែមទៀតថា៖ រដ្ឋាភិបាលមីយ៉ាន់ម៉ានឹងបន្តកិច្ចចរចាអំពីការអញ្ជើញក្រុមប្រដាប់អាវុធនានា ដែលមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់នៅទូទាំងប្រទេស (NCA) មកចូលរួមសន្និសីទនេះដែរ។

សូមបញ្ជាក់ថា៖ ក្រោយពីពេលបង្កើត NCA កាលពីឆ្នាំ ២០១៥ មក រដ្ឋាភិបាលមីយ៉ាន់ម៉ាកាន់អំណាចបានរៀបចំសន្និសីទសន្តិភាព Panlong សតវត្សរ៍ទី ២១ ជាពីរលើកហើយ ពោលគឺនាខែសីហា ឆ្នាំ ២០១៦ និងខែឧសភាឆ្នាំ ២០១៧ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ