មីយ៉ាន់ម៉ាខិតខំប្រឹងប្រែងជំនះពុះពារលើផលវិបាកនៃឧប្បត្តិហេតុបាក់ទំនប់ទឹក

(VOVWORLD) - មជ្ឈដ្ឋានមន្ត្រីមីយ៉ាន់ម៉ាបានជូនដំណឹងថា រហូតដល់ថ្ងៃទី៣០ ខែសីហា មានមនុស្សចំនួន២នាក់ត្រូវបាត់ខ្លួនក្នុងករណីបាក់ទំនប់ទឹក Swar Chaung នៅ តំបន់ Bago ដែលកើតមានឡើងមួយថ្ងៃមុននោះ។
មីយ៉ាន់ម៉ាខិតខំប្រឹងប្រែងជំនះពុះពារលើផលវិបាកនៃឧប្បត្តិហេតុបាក់ទំនប់ទឹក - ảnh 1ទីរួមខេត្ត Yedashe នៅ Bago ត្រូវលិចក្នុងទឹកជំនន់ក្រោយពីឧប្បត្តិហេតុបាក់ទំនប់នាថ្ងៃទី២៩ ខែសីហា (រូបថត៖ AFP/TTXVN)

តាមប្រភពព័ត៌មានខាងលើ ឲ្យដឹងថា មានលទ្ធភាពជាច្រើនដែលមនុស្សទាំង២នាក់នោះត្រូវទឹកកួចទៅបាត់ នាពេលទំនប់ Swar Chaung ត្រូវបែកបាក់គួរឲ្យភ្ញាក់ផ្អើល ដែលបណ្ដាលឲ្យ កើតមានឡើងទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅទីរួមខេត្តជំវិញគឺ Swar និង Yedashe និងភូមិចំនួន៨៥នៅជិតៗនោះផងដែរ។

        ក្នុងពេលនោះ សារព័ត៌មានតំបន់បានឲ្យដឹងថា ឧប្បត្តិហេតុបាក់ទំនប់ខាង លើបានធ្វើឲ្យមនុស្សប្រមាណ៦៥ពាន់នាក់ត្រូវជម្លៀសចេញពីផ្ទះ។ បន្ទាប់ ពីកើតមានឡើងឧប្បត្តិហេតុនេះ កម្លាំងជួយ សង្គ្រោះនិងកម្លាំងកងទ័ពរាប់ពាន់ នាក់ត្រូវបានដាក់ពង្រាយដើម្បីសង្គ្រោះប្រជាពលរដ្ឋដែលត្រូវរងផលប៉ះពាល់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ