ម៉ីយ៉ាន់ម៉ាតាក់តែងក្របខ័ណ្ឌសន្ទនាតាមខ្លឹមសារចំនួន១០
|
ម៉ីយ៉ាន់ម៉ាតាក់តែងក្របខ័ណ្ឌសន្ទនាតាមខ្លឹមសារចំនួន១០ (THX/VNP) |
Vovworld-នាថ្ងៃទី២៩វិច្ឆិកានៅមជ្ឈមណ្ឌលសន្តិភាពម៉ីយ៉ាន់ម៉ារដ្ឋាភិបាលនៃ
ប្រទេសនេះនិងក្រុមប្រដាប់អាវុធជនជាតិភាគតិចបានដំណើរការតាក់តែងក្រប
ខ័ណ្ឌសន្ទនាតាមខ្លឹមសារចំនួន១០។ នេះជាខ្លឹមសារពិភាគ្សាក្នុងកិច្ចប្រជុំដែល
អូសបន្លាយក្នុងរយៈពេល៤ថ្ងៃចាប់ផ្ដើមពីថ្ងៃទី២៧វិច្ឆិកាកន្លងទៅរបស់គណៈ
កម្មាធិការសន្ទនារួមអំពីសន្តិភាពសហព័ន្ធ (UPDJC)។ កិច្ចប្រជុំរបស់ UPDJC នឹង
អូសបន្លាយដល់ថ្ងៃទី១ធ្នូ។ តាមកិច្ចព្រមព្រៀងឈប់បាញ់ជាតិ (NCA) ដែលបាន
រដ្ឋាភិបាលនិងក្រុមប្រដាបអាវុធជាតិសាសន៍ចុះហត្ថលេខានាថ្ងៃទី១៥តុលាកន្លង
ទៅ ភាគីទាំងពីរបានឯកភាពជំហានក្រោយពេលចុះហត្ថលេខាក៏ដូចជាសំរេច
ដំណើរការសន្តិភាពក្នុងនោះមានការសុក្រិដ្ឋការចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ឈប់បាញ់រវាងរដ្ឋាភិបាលជាមួយក្រុមប្រដាប់អាវុធជាតិសាសន៍ចំនួន៧នៅ
សេសសល់៕