មីយ៉ាន់ម៉ាទទួលរៀបចំសន្និសីទជាន់ខ្ពស់ CLMV និង ACMECS 6

មីយ៉ាន់ម៉ាទទួលរៀបចំសន្និសីទជាន់ខ្ពស់ CLMV និង ACMECS 6 - ảnh 1
អនុប្រធានាធិបតីមីយ៉ាន់ម៉ា លោក Sai Mauk Kham

(VOV)_មីយ៉ាន់ម៉ា នឹងទទួលរៀបចំសន្និសីទជាន់ខ្ពស់កិច្ចសហប្រតិបត្តិការ
កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម ( CLMV) លើកទី៧ នៅទីក្រុង Nay Pui Taw
នាចុងខែមីថុនានេះ។ ទន្ទឹមនឹងនោះ សន្និសីទជាន់ខ្ពស់ លើកទី៦ យុទ្ធសាស្ត្រ
 ​សហប្រតិបត្តិការសេដ្ឋកិច្ច Ayeyawaddy – Chao – Phraya – Mekong ( ACMECS )
 លើកទី៦ ដោយមានការចូលរួមរបស់ប្រទេសទាំង៤ពោលខាងលើ ​និង​ថៃ ​ក៏បាន
ប្រារព្វឡើង នៅទីក្រុង Nay Pui Taw នាថ្ងៃទី២២ និងទី២៣ ​មិថុនា​។ អនុប្រធានាធិបតី​មីយ៉ាន់ម៉ា លោក Sai Mauk Kham អ្នកប្រមុខ​គណៈ​កម្មាធិ​ការ​បញ្ជាណែនាំមជ្ឈឹម
 អំពីការរៀបចំសន្និសីទ បានអោយដឹងថា៖ CLMV នឹង​ពិភាក្សាអំពីកិច្ចសហប្រតិ
បត្តិការរវាងប្រទេសទាំង៤ ​ក្នុងវិស័យពាណិជ្ជកម្ម​ វិនិយោគ ​អភិវឌ្ឍន៍ប្រភពធនធានមនុស្ស កសិកម្ម ថាមពល គមនាគមន៍​ដឹកជញ្ជូន និងទេសចរណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ