មីយ៉ាន់ម៉ានិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាក្នុងសកម្មភាពធនាគារ

មីយ៉ាន់ម៉ានិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាក្នុងសកម្មភាពធនាគារ - ảnh 1
មីយ៉ាន់ម៉ានិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាក្នុងសកម្មភាពធនាគារ

(VOV)_តាមកាសែតរស្មឺរបស់ពី មីយ៉ាន់ម៉ា នាថ្ងៃទី២ តុលា ថា៖​ ធនាគារ​អភិវឌ្ឍន៍ ឧស្សាហកម្មទ្រង់ទ្រាយតូចនិងមធ្យម ( SMIDB) របស់មីយ៉ាន់ម៉ា​ និងធនាគារពាណិ  ជ្ជកម្មភាគហ៊ុន វិនិយោគនិងអភិវឌ្ឍន៍ (BIDV) របស់វៀត​ណាម នឹងជំរុញកិច្ចសហ
ប្រតិបត្តិការ ក្នុងបណ្ដាសកម្មភាពធនាគារ។

          តាមកម្មវិធីជួយឧបត្ថម្ភបច្ចេកទេស របស់ BIDV ធនាគារទាំងពីរបាន​ផ្លាស់​ប្តូរ បណ្ដាក្រុមអ្នកជំនាញការ​​នាដើមខែមិថុនា និងខែកញ្ញា កន្លងទៅ ​ដោយយកចិត្តទុក
ដាក់ លើការអនុវត្តប្រព័ន្ធសេវាកម្មធនាគារសារវន្តសំរាប់ផលិតផលនិងសេវាកម្មនៃ 
SMIDB ដើម្បីទំនើបភាវូបនីយកម្ម​ប្រព័ន្ធ​បច្ចេវិទ្យាព័ត៍មាន (IT) ក្នុងសកម្មភាពនៃធ
នាគារនេះ។ ក្រៅពីនោះ​ ភាគី​ទាំង​ពីរនឹង​អនុវត្តការផ្លាស់ប្តូរបុគ្គលិក IT ជាមួយគ្នា
ដើម្បីអ ភិវឌ្ឍន៍សមត្ថភាព ​និងការផ្ទេរប្រគល់បច្ចេកវិទ្យារវាងធនាគារទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ