មីយ៉ាន់ម៉ាបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន
(VOVWORLD) - រដ្ឋាភិបាលថ្មីដឹកនាំដោយ អគ្គមេបញ្ជាការកងយោធាមីយ៉ាន់ម៉ា លោកនាយឧត្តមសេនីយ៍ Min Aung Hlaing ជានាយករដ្ឋមន្ត្រី និងលោកឧត្តមសេនីយ៍ Soe Win ជាឧបនាយករដ្ឋមន្ត្រី។
យោងតាមក្រឹត្យរបស់ក្រុមប្រឹក្សាប្រតិបត្តិរដ្ឋ (SAC) នៅថ្ងៃទី ១ ខែសីហា មីយ៉ាន់ម៉ាបានបង្កើតរដ្ឋាភិបាលបណ្តោះអាសន្ន ។ រដ្ឋាភិបាលថ្មីដឹកនាំដោយ អគ្គមេបញ្ជាការកងយោធាមីយ៉ាន់ម៉ា លោកនាយឧត្តមសេនីយ៍ Min Aung Hlaing ជានាយករដ្ឋមន្ត្រី និងលោកឧត្តមសេនីយ៍ Soe Win ជាឧបនាយករដ្ឋមន្ត្រី។ សមាជិក រដ្ឋាភិបាលថ្មីរួមមាន រដ្ឋមន្រ្តីសហព័ន្ធ អគ្គរដ្ឋអាជ្ញាសហព័ន្ធ និងលេខាធិការអចិន្ត្រៃយ៍នៃខុទ្ទកាល័យរដ្ឋាភិបាលស្តីទី។ លោកនាយឧត្តមសេនីយ៍ Min Aung Hlaing បានប្រកាសថាប្រទេសមីយ៉ាន់ម៉ាគ្រោងនឹងរៀបចំការបោះឆ្នោតសកលថ្មីនៅឆមាសទី ២ ឆ្នាំ ២០២៣ ក្រោយពីការងាត្រៀមរៀបចំដែលគ្រោងនឹងអូសបន្លាយរយៈពេល ៦ ខែ ហើយត្រូវបានសម្រេចនៅខែសីហាឆ្នាំ ២០២៣ ។ លោក Min Aung Hlaing បានសន្យាថានឹងរៀបចំការបោះឆ្នោតពហុបក្ស ហើយបានបញ្ជាក់ថារដ្ឋាភិបាលត្រៀមខ្លួនជាស្រេចធ្វើការជាមួយបេសកជនពិសេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងដែរ៕