មីយ៉ាន់ម៉ាប្តេជ្ញាចិត្ត​ បង្កើតសន្តិភាពឡើង​វិញ​

(VOVWORLD) - នៅថ្ងៃទី ២២ ខែមេសា ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា (SAC) នាយឧត្តមសេនីយ៍ Min Aung Hlaing បានអញ្ជើញអង្គការប្រដាប់អាវុធជនជាតិភាគតិច (EAO) ចូលរួមក្នុងការចរចា ស្តីពីការបង្កើតសន្តិភាពឡើងវិញក្នុងប្រទេសនេះ។
មីយ៉ាន់ម៉ាប្តេជ្ញាចិត្ត​ បង្កើតសន្តិភាពឡើង​វិញ​ - ảnh 1ព្យុហយាត្រាដើម្បីអបអរទិវាកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ាលើកទី ៧៧ នៅទីក្រុង Nay Pyi Taw។ (រូបថត៖ AFP/TTXVN)

កាលបរិច្ឆេទនៃការចរចាសន្តិភាពនឹងត្រូវបានកំណត់ បន្ទាប់ពីកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំ EAO ប៉ុន្តែមិនហួសពេលពីថ្ងៃទី៩ ខែឧសភាឡើយ។

លោក Min Aung Hlaing បានអះអាងថា រដ្ឋាភិបាលនិងយោធាមីយ៉ាន់ម៉ា បានប្តេជ្ញា កសាងសម្ព័ន្ធប្រជាធិបតេយ្យសហព័ន្ធ ដែល EAO បានស្នើឡើងម្តងហើយម្តងទៀត។ មីយ៉ាន់ម៉ាបានកំណត់គោលដៅនៅឆ្នាំ ២០២២ ដើម្បីបញ្ឈប់ជម្លោះប្រដាប់អាវុធនៅទូទាំងប្រទេស៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ