​មីយ៉ាន់ម៉ាបាន​សន្យា​​​ នឹង​គាំប្រេសិតពិសេសអាស៊ាន

(VOVWORLD) - សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា គោលដៅសន្តិភាពនិងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួមនិងទទួលបានការយល់ព្រមពីគ្រប់ភាគីពាក់ព័ន្ធ។ 
​មីយ៉ាន់ម៉ាបាន​សន្យា​​​ នឹង​គាំប្រេសិតពិសេសអាស៊ាន - ảnh 1នាយឧត្តមសេនីយ៍ Min Aung Hlaing អញ្ជើញថ្លែងនៅលើប៉ុស្តិ៍ទូរទស្សន៍មីយ៉ាន់ម៉ានៅថ្ងៃទី២៧ខែមិនា ឆ្នាំ២០២១។ (រូបថត៖ AFP/TTXVN)

យោងតាមសេចក្តីថ្លែងការណ៍រួមដែលបាននាំចេញបន្ទាប់ពីជំនួបប្រជុំកាលពីថ្ងៃទី ៧ ខែមករា រវាងប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋមីយ៉ាន់ម៉ា(SAC) - នាយឧត្តមសេនីយ៍ Min Aung Hlaing និងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរដ្ឋធានី Nay Pyi Taw លោក Min Aung Hlaing បានធានាអះអាងថា នឹងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រេសិតពិសេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)ទទួលបន្ទុកបញ្ហានៅមីយ៉ាន់ម៉ា អាចជួបជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា រួមទាំងក្រុមជនជាតិភាគតិចប្រដាប់អាវុធផងដែរ។

រីឯខ្លួនវិញ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា គោលដៅសន្តិភាពនិងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួមនិងទទួលបានការយល់ព្រមពីគ្រប់ភាគីពាក់ព័ន្ធ។ នាយករដ្ឋមន្ត្រីកម្ពុជាគឺជាមេដឹកនាំបរទេសដំបូងគេ ដែលអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១មក៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ