ម៉ីយ៉ាន់ម៉ាប្រកាសលទ្ធផលបោះឆ្នោតជាលើកចុងក្រោយ៖ គណៈបក្ស NLD ដណ្ដើមបានអាសនៈចំនួន៧៧%


ម៉ីយ៉ាន់ម៉ាប្រកាសលទ្ធផលបោះឆ្នោតជាលើកចុងក្រោយ៖ គណៈបក្ស NLD ដណ្ដើមបានអាសនៈចំនួន៧៧% - ảnh 1
ម៉ីយ៉ាន់ម៉ាប្រកាសលទ្ធផលបោះឆ្នោតជាលើកចុងក្រោយ៖ គណៈបក្ស NLD ដណ្ដើមបានអាសនៈចំនួន៧៧%

        Vovworld-គណៈកម្មាធិការរៀបចំការបោះឆ្នោតសហព័ន្ធ (UCE) របស់​ម៉ីយ៉ាន់ម៉ានាថ្ងៃទី២០វិច្ឆិកាបានប្រកាសលទ្ធផលចុងក្រោយនៃការបោះឆ្នោត​សកលនាថ្ងៃទី៨វិច្ឆិកា ក្នុងនោះសម្ព័ន្ធភាពជាតិដើម្បីប្រជាធិបតេយ្យ (NLD) ប្រឆាំង​របស់លោកស្រី Aung San Suu Kyi ដណ្ដើមបានអាសនៈចំនួន៨៨៦ ស្រូប​យក៧៧,០៤%បរិមាណអាសនៈនៅ៣ថ្នាក់នៃស្ថាប័ននិតបញ្ញតិ។​ខណៈពេលនោះ​គណៈបក្សសម្ព័ន្ធភាពសាមគ្គីនិងអភិវឌ្ឍន៍ (USDP) កាន់អំណាចដណ្ដើមបាន​អសនៈចំនួន១១៨ ស្រូបយក១០%។ អាសនៈនៅសេសសល់ក្នុងរដ្ឋសភា​នៃបណ្ដាគណៈបក្សភាគតិចនិងបេក្ខជនឯករាជ្យចំនួន៥។ តាមរដ្ឋធម្មនុញ្ញ​ម៉ីយ៉ាន់ម៉ា NLD មានលក្ខណៈពេញលេញបង្កើតរដ្ឋាភិបាលឯករាជ្យនិងកាន់​អំណាចនៅសភាជាន់ទាបនិងព្រឹទ្ធសភាក៏ដូចជាកំណត់បេក្ខជនអនុប្រធានាធិបតី២នាក់។ រដ្ឋាភិបាលកាន់អំណាចនឹងផុតអាណត្តិនាចុងខែមិនាឆ្នាំ២០១៦។ តាម​គំរោងការបោះឆ្នោតប្រធានាធិតីនឹងប្រព្រឹត្តទៅនាខែកុម្ភៈឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ