មីយ៉ាន់ម៉ាពន្លឿងការរៀបចំក្របខ័ណ្ឌសន្ទនាតាមដំណើរការសន្តិភាព
|
មីយ៉ាន់ម៉ាពន្លឿងការរៀបចំក្របខ័ណ្ឌសន្ទនាតាមដំណើរការសន្តិភាព (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៤ វិច្ឆិកា គណៈកម្មាធិការសន្ទនារួមស្តីពីសន្តិភាព
សហព័ន្ធមីយ៉ាន់ម៉ា (UPDJC) ត្រីភាគីបានបើកកិច្ចប្រជុំជាលើកដំបូងនៅ
រដ្ឋធានី Nay Pyi Taw ដើម្បីត្រៀមរៀបចំឲ្យក្របខ័ណ្ឌសន្ទនាតាមដំណើរ
ការសន្តិភាព។ នៅកិច្ចប្រជុំលើកនេះ UPDJC បានអំពាវនាវឲ្យការរៀបចំ
ឯកសារក្របខ័ណ្ឌជា ផ្លូវការមុនថ្ងៃទី ១៤ មករា ឆ្នាំ ២០១៦។ មុនពេល
UPDJC ត្រូវបានបង្កើតឡើង គណៈកម្មាធិការឃ្លាំមើលបទឈប់បាញ់រួម
ថ្នាក់សហព័ន្ធរដ្ឋ (JCMC) ក៏ត្រូវបាន បង្កើតសំដៅអនុវត្តកិច្ចព្រមព្រៀង
ឈប់បាញ់ជាតិ (NCA) ដែលរដ្ឋាភិបាលនិង ក្រុមប្រដាប់អាវុធជនជាតិ
ចំនួន ៨ បានចុះហត្ថលេខានាថ្ងៃទី ១៥ តុលា កន្លងទៅ។ បន្ទាប់ពី NCA
ត្រូវបានចុះហត្ថលេខាជាផ្លូវការ ភាគីទាំងពីរនឹងផ្តើមឡើងក្របខ័ណ្ឌ
នយោបាយមួយក្នុងរយៈពេល ៦០ ថ្ងៃ ហើយដំណើរការសន្ទនានយោ
បាយក្នុងរយៈពេល ៩០ ថ្ងៃ៕