មីយ៉ាន់ម៉ាសន្យាត្រៀមខ្លួនជាស្រេចសហការជាមួយបេសកជនពិសេសរបស់អាស៊ាន
(VOVWORLD) - លោកនាយឧត្តមសេនីយ៍ Min Aung Hlaing បានសង្កត់ធ្ងន់ថា មីយ៉ាន់ម៉ាបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយអាស៊ានក្នុងក្របខ័ណ្ឌអាស៊ានរួមទាំងការសន្ទនាជាមួយបេសកជនពិសេសរបស់អាស៊ានប្រចាំនៅមីយ៉ាន់ម៉ា។
ប្រធានក្រុមប្រឹក្សាប្រតិបត្តិរដ្ឋមីយ៉ាន់ម៉ាលោកនាយឧត្តមសេនីយ៍ Min Aung Hlaing (រូបថត៖ TTXVN) |
នៅថ្ងៃទី ១ ខែសីហា ប្រធានក្រុមប្រឹក្សាប្រតិបត្តិរដ្ឋមីយ៉ាន់ម៉ាលោកនាយឧត្តមសេនីយ៍ Min Aung Hlaing បានសន្យាថានឹងរៀបចំការបោះឆ្នោតថ្មីហើយបានឲ្យដឹងថារដ្ឋាភិបាលនៃប្រទេសនេះបានត្រៀមខ្លួនសហការជាមួយបេសកជនពិសេស ដែលត្រូវបានតែងតាំង របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។ ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ លោកនាយឧត្តមសេនីយ៍ Min Aung Hlaing បានសង្កត់ធ្ងន់ថា មីយ៉ាន់ម៉ាបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយអាស៊ានក្នុងក្របខ័ណ្ឌអាស៊ានរួមទាំងការសន្ទនាជាមួយបេសកជនពិសេសរបស់អាស៊ានប្រចាំនៅមីយ៉ាន់ម៉ា។
តាមផែនការ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM) លើកទី ៥៤ ដែលនឹងបើកនៅថ្ងៃទី ២ ខែសីហានោះ រដ្ឋមន្ត្រីទាំងអស់នឹងពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀង ៥ ចំណុច ដែលថ្នាក់ដឹកនាំនៃបណ្ដាប្រទេសសម្រេចបាននៅចុងខែមេសានេះដើម្បីដោះស្រាយវិបត្តិ នៅមីយ៉ាន់ម៉ាផងដែរ៕