មីយ៉ាន់ម៉ាសន្យានឹងទទួលភារកិច្ចល្អក្នុងតួនាទីជា ប្រធានប្តូវែនរបស់អាស៊ាន
|
ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Thein Sein (Image: Vietnam+) |
(VOVworld) – ក្នុងការថ្លែងមតិនាពេលថ្មីៗនេះ ប្រធានាធិបតីមីយ៉ាន់ម៉ា លោក U Thein
Sein បានសន្យានឹងទទួលភារកិច្ចល្អក្នុងតួនាទី ជាប្រធានប្តូវែនរបស់អាស៊ាននាឆ្នាំ
២០១៤ ក្នុងនោះ មានការអនុវត្តបណ្ដាគោលដៅដេលបានដាក់ចេញក្នុងឋានៈថ្មី ឆ្ពោះទៅសម្រេចគោលដៅកសាងសហគមន៍អាស៊ាននាឆ្នាំ ២០១៥ និងបង្កើត ទស្សនៈវិស័យអាស៊ានឆ្នាំ ២០១៥ ប្រកបដោយជោគជ័យ។ ប្រធានាធិបតី U Thein
Sein បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃតួនាទីប្រធានអាស៊ាននាឆ្នាំ ២០១៤ ដោយ
សារ នេះគឺជាឆ្នាំចុងក្រោយដើម្បីដំណើរការជំហានៗចាំបាច់សំរាប់ការបង្លើតសហ
គមន៍អាស៊ាននាឆ្នាំ ២០១៥។ ក្នុងឋានៈជាប្រធានអាស៊ានមីយ៉ាន់ម៉ានឹងខំប្រឹងប្រែង
អស់ពីកំលាំងកាយចិត្តដើម្បីធានាសន្តិភាពនិងភាពស្បូ រុងរឿងក្នុងតំបន់អាស៊ាន៕