ម៉ារ៉ុកនិងបារាំងបង្កើនកិច្ចសហប្រតិបតិ្តការប្រឆាំងភេរវកម្មក្នុងឱកាស EURO ២០១៦

ម៉ារ៉ុកនិងបារាំងបង្កើនកិច្ចសហប្រតិបតិ្តការប្រឆាំងភេរវកម្មក្នុងឱកាស EURO ២០១៦ - ảnh 1
កងកម្លាំងប៉ូលីសបង្ការអគ្គិភ័យចូលរួមការហាត់សម (រូបថត៖AFP/TTXVN)

(VOVworld) - កាសែត Al Massae របស់ម៉ារ៉ុកនាថ្ងៃទី១ មិថុនា បានចុះផ្សាយថា
សមត្ថកិច្ចបារាំងនឹងបង្កើនកិច្ចសហប្រតិបតិ្តការជាមួយស្ថាប័នសន្តិសុខម៉ារ៉ុកក្នុង
សកម្មភាពបង្ការប្រឆាំងភេរវកម្មដើម្បីធានាសន្តិសុខសំរាប់វគ្គផ្ដាច់ព្រ័ត្រការប្រកួត
បាល់ទាត់ជើងឯកអឺរ៉ុប (EURO ២០១៦) ដែលនឹងប្រព្រឹត្តទៅនៅបារាំងនាពេលខាង
មុខនេះ។តាមកាសែតនេះថា ស្ថាប័នសន្តិសុខរបស់ម៉ារ៉ុកនឹងសហការជាមួយបារាំង
ក្នុងអំឡុងពេលមុននិងក្នុងឱកាស EURO ២០១៦។តាមនោះ ភាគី ម៉ារ៉ុកនឹងទប់ស្កាត់
ពួកភេរវករដែលមានចេតនាជ្រៀតចូលបារាំងពីម៉ារ៉ុក ព្រមទាំង ចែករំលែកព័ត៌មន
ស៊ើបការណ៍សម្ងាត់អំពីអត្តសញ្ញាណនិងការធ្វើដំណើរបស់ពួកភេរវករដែលម៉ារ៉ុក
ប្រមូលផ្ដុំបានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ