មេរោគគ្រុនផ្តាសាយ H7N9 គឺជាមេរោគបណ្ដាលឲ្យស្លាប់ងាយបំផុតចំពោះមនុស្ស

(VOVworld) – នាថ្ងៃទី ២៤ មេសា ថ្លែងមតិក្នុងសន្និសីទការសែតនៅទីក្រុង ប៉េកាំង ចិន អ្នកជំនាញការជួរមុខលើវិស័យគ្រុនផ្តាសាយនៃអង្គការសុខាភិបាល ពិភពលោក (WHO)
លោក Keiji Fukuda បានសង្កត់ធ្ងន់ថា៖ គិតដល់ពេលនេះ មេរោគគ្រុនផ្តាសាយ H7N9 គឺជាមេរោគគ្រោះថ្នាក់បំផុត ក្នុងចំណោមប្រភេទ មេរោគបណ្ដាលឲ្យស្លាប់ងាយបំផុត
ចំពោះមនុស្ស។ មេរោគនេះឆ្លងពីបក្សីទៅមនុស្សយ៉ាងងាយជាង បើប្រៀបនឹងមេរោគ
H5N1។ អ្នកជំនាញការ  WHO បានឲ្យដឹងថា៖ ដើមហេតុគឺមកពីបក្សីចម្លងមេរោគ H7N9
ទៅមនុស្ស។ សេចក្តីថ្លែងការនេះត្រូវបាននាំចេញ បន្ទាប់ ពីគណៈប្រតិភូសុខាភិបាលរវាង
WHO និងចិន ដំណើរការត្រួតពិនិត្យស្ថានភាពផ្ទុកមេរោគ H7N9 នៅទីក្រុងសៀងហៃនិង
ប៉េកាំង ក្នុងរយៈពេល ៥ ថ្ងៃ។ គិតដល់ពេលនោះ ចិនបានរកឃើញ ករណីផ្ទុកមេរោគ
H7N9 ចំនួន ១០៨ ករណី ក្នុងទូទាំងប្រទេស ក្នុងនោះ អ្នកជំងឺចំនួន ២២ នាក់ត្រូវស្លាប់៕

មេរោគគ្រុនផ្តាសាយ H7N9 គឺជាមេរោគបណ្ដាលឲ្យស្លាប់ងាយបំផុតចំពោះមនុស្ស - ảnh 1
មេរោគគ្រុនផ្តាសាយ H7N9 គឺជាមេរោគគ្រោះថ្នាក់បំផុត ក្នុងចំណោមប្រភេទ មេរោគបណ្ដាលឲ្យស្លាប់ងាយបំផុតចំពោះមនុស្ស។ (Image: Vietnamplus+)

ប្រតិកម្មទៅវិញ

ផ្សេងៗ