ម្រេចវៀតណាមនឹងសម្រេចបានតម្លៃរាប់ពាន់លានដុល្លារអាមេរិក

(VOVWORLD) - យោងតាមសមាគមម្រេចនិងគ្រឿងទេសវៀតណាម មូលហេតុដែលការ នាំចេញម្រេចរបស់វៀតណាមកើនឡើង គឺដោយសារតែប្រភពផ្គត់ផ្គង់ម្រេចនៅលើ ទីផ្សារពិភពលោកកំពុងរងការខ្វះខាត។

ម្រេចវៀតណាមនឹងសម្រេចបានតម្លៃរាប់ពាន់លានដុល្លារអាមេរិក - ảnh 1ប្រជាជនប្រមូលផលម្រេច។ រូបថត៖ VOV
សមាគមម្រេចនិងគ្រឿងទេសវៀតណាម (VPSA) បានព្យាករណ៍ថា ការនាំចេញ ម្រេចរបស់
វៀតណាមនៅឆ្នាំនេះនឹងសម្រេចបានទំហំជាង ១ ពាន់លានដុល្លារអាមេរិក ដែលនាំម្រេចត្រឡប់ទៅក្រុមមុខទំនិញដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិកវិញ។ VPSA កាលពីថ្ងៃទី ១៤ ខែសីហា បាននិយាយថា គិតត្រឹមថ្ងៃទី ៣០ ខែកក្កដា ប្រទេសវៀតណាមបាននាំចេញម្រេចគ្រប់ប្រភេទចំនួន ១៦៤.៣៥៧ តោន; ទំហំ នាំចេញសម្រេចបានជាង ៧៦៤ លានដុល្លារអាមេរិក។ ជាមួយនឹងលទ្ធផលដែលសម្រេចបាន ក្នុងរយៈពេល ៥ ខែខាងមុខ ទំហំនាំចេញម្រេចអាចឈានដល់កម្រិត មួយពាន់លានដុល្លារអាមេរិក។
សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញម្រេចធំជាងគេ។ បន្ទាប់គឺទីផ្សារអាល្លឺម៉ង់ (កើនឡើង ៩៧%); អេមីរ៉ាតអារ៉ាប់រួម (UAE) កើនឡើងជាង ៣៩%; ឥណ្ឌាកើនឡើង ជិត ៤០%... យោងតាមសមាគមម្រេចនិងគ្រឿងទេសវៀតណាម មូលហេតុដែលការ នាំចេញម្រេចរបស់វៀតណាមកើនឡើង គឺដោយសារតែប្រភពផ្គត់ផ្គង់ម្រេចនៅលើ ទីផ្សារពិភពលោកកំពុងរងការខ្វះខាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ