មូលដ្ឋាននានាដាក់ពង្រាយទម្រង់ជាច្រើនដើម្បីគាំទ្របេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាតិ
(VOVWORLD) - នាព្រឹកថ្ងៃទី ២៨ ខែមិថុនា បេក្ខជនជាង ១,២៤ លាននាក់នៅទូទាំងប្រទេសបានចាប់ផ្តើមការប្រឡងអក្សរសាស្ត្រ - វិញ្ញាសារដំបូងក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាតិឆ្នាំ ២០២៣។
ទីតាំងប្រឡងនៅសាលាវិទ្យាល័យ Viet Duc ទីក្រុងហាណូយ។ រូបថត៖ VOV |
ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពនៃការប្រឡង នាប៉ុន្មានថ្ងៃថ្មីៗនេះ ផ្នែកអប់រំនៅតាមមូលដ្ឋាន រួមជាមួយបណ្តាមន្ទីរ សាខាពាក់ព័ន្ធបានអនុវត្តសកម្មភាពជាច្រើន ដើម្បីជួយគាំទ្រដល់បេក្ខជន ជាពិសេសនៅតំបន់ព្រៃភ្នំ ដែលការធ្វើដំណើរជួបការលំបាក និងតំបន់ដែលមានបេក្ខជនជាច្រើនអ្នកជាជនជាតិភាគតិច។ ចុះពិនិត្យដោយផ្ទាល់នូវមូលដ្ឋាបសម្ភារៈសម្រាប់ត្រៀមរៀបចំការប្រឡងនៅតាមមូលដ្ឋានមួយចំនួន រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល លោក Nguyen Kim Son បានកត់សម្គាល់ថា៖ “ត្រូវមានផែនការបម្រុងគ្រប់ករណីទាំងអស់ ជាពិសេសក្នុងស្ថានភាពគ្រោះមធម្មជាតិដូចជាខ្យល់ព្យុះ ទឹកជំនន់ ពិព្រោះការប្រែប្រួលអាកាសធាតុ មិនអាចទាយទុកជាមុនបានឡើយ។ គួរជម្រាបផងដែរថា ការងារគាំទ្របេក្ខជន រួមទាំងបេក្ខជនពិសេសនៅតំបន់ព្រៃភ្នំ និងតំបន់ដាច់ស្រយាល ចាំបាច់ត្រូវពង្រឹងបន្ថែមនូវវិធានការគាំទ្រដល់បេក្ខជន ប្រមូលផ្តុំគ្នានៅទីតាំងប្រឡង ដើម្បីអាចចូលរួមការប្រឡងបានយ៉ាងល្អបំផុត”។
នៅទីក្រុងហាណូយ អ្នកស្ម័គ្រចិត្ដចំនួន ៦.០០០នាក់នៅរដ្ឋធានីបានចូលរួមកម្មវិធី “ឧបត្ថម្ភការប្រឡង” ដោយបានជួយដល់បេក្ខជនជាង ១០២.០០០ នាក់និងក្រុមគ្រួសារ នៅតាមទីតាំងប្រឡងចំនួន ១៨៩កន្លែង៕