មូលដ្ឋាននានាទូទាំងប្រទេសអំណរឆ្នាំថ្មីប្រកបដោយក្ដីសប្បាយរីករាយ
(VOVWORLD) - នៅរដ្ឋធានីហាណូយ មនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់បានមកដល់ទីលាន Dong Kinh Nghia Thuc នៅខ័ណ្ឌ Hoan Kiem ដើម្បីចូលរួមក្នុងកម្មវិធី រាប់ថយក្រោយ (Countdown) "សួរស្ដីឆ្នាំថ្មី ២០២៤" ក្នុងបរិយាកាសតន្ត្រីដ៏រស់រវើក។
ក្នុងកម្មវិធីការងារនៅខេត្ត Cao Bang កាលពីយប់ថ្ងៃទី៣១ ខែធ្នូ នាយករដ្ឋមន្ត្រី វៀតណាមលោក Pham Minh Chinh បានអញ្ជើញមកទស្សនាបរិយាកាសវប្បធម៌បណ្ដាជន ជាតិខេត្ត Cao Bang និងចូលរួមកម្មវិធីសិល្បៈ ទឹកដី Cao Bang ទស្សនាការបាញ់កាំជ្រួចស្វាគមន៍ឆ្នាំថ្មី ២០២៤ ជាមួយប្រជាជនគ្រប់ជនជាតិក្នុងខេត្ត Cao Bang។ លោកនាយករដ្ឋមន្ត្រីក៏បានចូលរួមកម្មវិធីស្វាគមន៍ឆ្នាំថ្មីនៅវិថីដើរថ្មើជើង Kim Dong ទីក្រុង Cao Bang ដោយមានការសម្តែងតន្ត្រី សិល្បៈយ៉ាងសម្បូរបែបផងដែរ។
នៅរដ្ឋធានីហាណូយ មនុស្សយ៉ាងច្រើនសន្ធឹកសន្ធាប់បានមកដល់ទីលាន Dong Kinh Nghia Thuc នៅខ័ណ្ឌ Hoan Kiem ដើម្បីចូលរួមក្នុងកម្មវិធី រាប់ថយក្រោយ (Countdown) "សួរស្ដីឆ្នាំថ្មី ២០២៤" ក្នុងបរិយាកាសតន្ត្រីដ៏រស់រវើក។ ក្នុងគ្រាលាឆ្នាំ ចាស់ ចូលឆ្នាំថ្មី មនុស្សគ្រប់រូបបានផ្តល់គ្នាទៅវិញទៅមកនូវស្នាមញញឹមដ៏រីករាយ និងសេចក្ដីជូនពរឆ្នាំថ្មីពោរពេញទៅដោយមនោសញ្ចេតនា ហើយទន្ទឹងរង់ចាំឆ្នាំ ២០២៤ ជាមួយនឹងការផ្លាស់ប្តូរវិជ្ជមានជាច្រើន៖
“មើលមនុស្សគ្រប់គ្នាដើរលេង អ្នកណាក៏សប្បាយរីករាយ ខ្ញុំក៏មានអារម្មណ៍ សោមនស្សរីករាយដែរ ទោះបីជាខ្ញុំចាស់ហើយក៏ដោយ ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ ស្រស់ស្រាយណាស់”។
“សម្របខ្លួនចូលក្នុងលំហូរមនុស្សទាំងចាស់ ទាំងក្មេង ខ្ញុំមានអារម្មណ៍ថាព្រលឹង ខ្ញុំហាក់ដូចជាស្រស់ស្រាយជាង។ ខ្ញុំមានបំណងថា ប្រទេសយើងកាន់តែមានការអភិវឌ្ឍ ហើយទីក្រុងកាន់តែអារិយ្យធម៌ និងគួរសម”។
ចំណែកនៅទីក្រុងហូជីមិញវិញ នាយប់ថ្ងៃទី៣១ ខែធ្នូ ប្រជាជនបានប្រមូលផ្តុំគ្នា នៅតំបន់មជ្ឈមណ្ឌល និងទីកន្លែងបាញ់កាំជ្រួច។ ឆ្នាំនេះ ទីក្រុងហូជីមិញ បានរៀបចំ ការបាញ់កាំជ្រួចអបអរឆ្នាំថ្មី នៅទីកន្លែងចំនួន ២ គឺ ឧទ្យាន Thu Thiem (ទីក្រុង Thu Duc) និងឧទ្យាន Dam Sen៕