មូលដ្ឋានយោធារបស់ រុស្ស៊ីនៅ Kyrgyzstan គឺជាកត្តាស្ថេរភាពសំខាន់នៅអាស៊ីកណ្តាល

(VOVWORLD) - នាថ្ងៃទី ២៨ ខែមីនា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសថា វត្តមានរបស់កងទ័ពរុស្ស៊ីនៅក្នុងប្រទេស Kyrgyzstan បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេសនេះ ក៏ដូចជាធានាសន្តិសុខនៅតំបន់អាស៊ីកណ្តាលផងដែរ។
មូលដ្ឋានយោធារបស់ រុស្ស៊ីនៅ Kyrgyzstan គឺជាកត្តាស្ថេរភាពសំខាន់នៅអាស៊ីកណ្តាល - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគីលោក Sooronbai Jeenbekov

អញ្ជើញថ្លែងមតិបន្ទាប់ពីកិច្ចពិភាក្សាជាមួយសមភាគី Kyrgyzstan លោក Sooronbai Jeenbekov នៅក្នុងទីក្រុង Bishkek លោក Vladimir Putin បានសង្កត់ធ្ងន់ថា "មូលដ្ឋានយោធារុស្ស៊ីនៅ Kyrgyzstan បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពការពាររបស់ប្រទេសនេះ ពោលគឺជាកត្តាសន្តិសុខនិងស្ថេរភាពសំខាន់ៗ នៅក្នុងអាស៊ីកណ្តាល"។ យោងតាមលោក Putin បានឲ្យដឹងថា Kyrgyzstan គឺជាដៃគូយុទ្ធសាស្ត្រគួរឲ្យជឿទុកចិត្តនិងជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្ររបស់រុស្ស៊ី ហើយប្រទេសទាំងពីរតភ្ជាប់គ្នាដោយចំណងមិត្តភាព និងការយល់ដឹងគ្នាទៅវិញទៅមកផងដែរ។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៨ បានកើនឡើង ១៧% និងនៅខែមករាឆ្នាំ ២០១៩ បានកើនឡើង ២៥% ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ