មូលនិធិ CEP ផ្តល់ទុនជួយឧបត្ថម្ភ២៥ឆ្នាំប្រកបដោយប្រសិទ្ធិភាពសំរាប់កម្មករនិងពលករក្រីក្រ

មូលនិធិ CEP  ផ្តល់ទុនជួយឧបត្ថម្ភ២៥ឆ្នាំប្រកបដោយប្រសិទ្ធិភាពសំរាប់កម្មករនិងពលករក្រីក្រ - ảnh 1
មូលនិធិ CEP ផ្តល់ទុនជួយឧបត្ថម្ភ២៥ឆ្នាំប្រកបដោយប្រសិទ្ធិភាពសំរាប់កម្មករនិងពលករក្រីក្រ

          (VOV)_នាព្រឹកថ្ងៃទី៣០តុលា មូលនិធិជួយឧបត្ថម្ភចំពោះពលករក្រីក្រ ​បង្កើត
ការងារធ្វើដោយខ្លួនឯង (ហៅកាត់ថាមូលនិធិ CEP) ក្រោមឱវាទសហភាពពលករទីក្រុងហូជីមិញ បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ទិវាបង្កើត និងទទួល
ទង់ប្រឡងប្រណាំងរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលប្រគល់ជូន។ ត្រូវបានបង្កើតឡើង
នាឆ្នាំ ១៩៩១ ដោយមានទុនចំនួន៤៦០លាននដុង រហូតមក​ដល់ពេលនេះ មូលនិធិ
បានអភិវឌ្ឍន៍ប្រភពទុនឡើងដល់ ២ ៧០០ ពាន់លានដុង។ ក្រោយរយៈពេល២៥ឆ្នាំបំ
ពេញបេសកកម្ម មូលនិធិ CEP បានផ្តល់ទុន​អោយ​​កម្មករនិងពលករក្រីក្រចំនួនជិត
៣លានគ្រួ។ មិនគ្រាន់តែផ្តល់ទុនអោយពលករនៅទីក្រុងហូជីមិញប៉ុណ្ណោះទេ មូលនិធិ
 CEP ក៏បានផ្តល់ទុនអោយពលករនៅ​ខេត្ត Binh Duong, Dong Nai, Tay Ninh, Long
 An, Tien Giang, Dong Thap, Vinh Long និង Ben Tre ទៀតផង។ ដើម្បីបង្កើនសមត្ថ
ភាពសំរាប់ CEP គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានផ្តល់ទឹកប្រាក់ចំនួន
១០០ ពាន់លានដុង ដើម្បីមូលនិធិជួយឧបត្ថម្ភកម្មករ ពលករក្រីក្របានច្រើនថែម
ទៀត រួមចំណែកកាត់បន្ថយភាពក្រីក្រចីរភាព ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ